គេហទំព័រ
QR Scan me
សូមមេត្តាចូលរួមបរិច្ចាគទឹកប្រាក់ដើម្បីគាំទ្រដល់ការស្រាវជ្រាវតាមរយៈគណនី ACLIDA ទាន់ចិត្ត Tell: 012 520 169 ; App True money Tell: 012 520 169 ; ABA account Number: 002722914 ។
ក្រុមការងារ www.itkhmerangkor.net សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោកឧកញ្ញា លោក លោកស្រី នាងកញ្ញា ដែលបានបរិច្ចាគថវិកាគាំទ្រដល់កិច្ចការស្រាវជ្រាវ ដើម្បីចែករំលែកចំណេះដឹងវិទ្យាសាស្ត្របច្ចេកវិទ្យាដល់ពលរដ្ឋកម្ពុជា។
*** បើអ្នកចង់ដឹងថាគេរកប្រាក់ចំណូលបានច្រើនពីវិស័យព័ត៌មានវិទ្យាដោយរៀនលើមុខវិជ្ជាអ្វីខ្លះសម្រាប់សមាជិកចូរ Login ចូលក្នុងប្រព័ន្ធនេះ មើលលើទំព័រដើម រួចអ្នកស្វែងចេះស្វែងដឹង និងស្វែងយល់នៅក្នុងគេហទំព័រនេះចុះ ជូនពរដល់លោកអ្នកទទួលបានផលសម្រេចដូចសេចក្តីប្រាថ្នា។
នៅក្នុងបរិការណ៍កម្ពុជា ដែលប្រភពឯកសារទាំងឡាយស្តីពីវប្បធម៌ អរិយធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្រខ្មែរ បានទទួលរងវិនាសកម្ម ជាបន្តបន្ទាប់ អស់ជាច្រើនសតវត្សកន្លងទៅ ដោយសារកត្តាសត្យានុម័ត ពោលគឺបាតុភូតធម្មជាតិដែលមនុស្សមិនអាចគ្រប់គ្រង់បានផង និងដោយសារកត្តាអត្តនោម័ត ដែលកើតឡើងដោយក្រុមជនអគតិមួយចំនួនផង ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រអាចចាត់ទុកថាជាការរើបម្រះចេញពីហាយនភាពកន្លងទៅផង និងជាការប្រោសឳ្យរស់ឡើងវិញនូវមនសិការ និងការចងចាំរបស់សង្គមជាតិ តាមរយៈការកត់ត្រា ការប្រមូលចងក្រង និងថែរក្សាទុកឳ្យគង់វង្សឡើងវិញ នូវព្រឹត្តិការណ៍ ចំណេះវិជ្ជាវិទ្យាសាស្ត្រ កេរដំណែលទាំងឡាយដែលធ្លាប់បានបាត់បង់ ឬធ្លាប់ត្រូវបានបំភ្លេចបំភ្លាំង ឬត្រូវបានកាយកប់សន្ធប់ទៅក្នុងអតីតកាលផង ។ ចំពោះវិស័យវិទ្យាសាស្ត្រ ការសិក្សាស្រាវជ្រាវ អាចផ្តល់ « ពុទ្ធិវិភាគទាន » ដ៏មានតម្លៃដល់ការដ្ឋាននៃកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅ « ពង្រឹងមូលដ្ឋានគ្រឹះ និងកែលម្អបរិយាកាស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវិឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងគុណភាពជីវិតប្រជាជនឳ្យកាន់តែប្រសើរ » វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ( Science,Technology and Innovation ឬ STI ) ត្រូវបានទទួលស្គាល់ជាសកលថាជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពធ្វើឳ្យកាន់តែប្រសើរឡើងនូវជីវភាពសង្គម និងផ្តល់ដំណោះស្រាយលើបញ្ហាបរិស្ថាន ដែលជាកត្តាមូលដ្ឋានគ្រឹះទាំងបីសម្រាប់ការរស់រានសុខសាន្តចីរភាពរបស់មនុស្សជាតិ ។ សារៈសំខាន់នឹងភាពចំាបាច់នៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍( វ.ប.ន )គឺអាស្រ័យដោយវាជាផ្នែកពុទ្ធិនិងមិនអាចខ្វះបាននៃគ្រប់ផលិតផល វិធីសាស្ត្រ និងសេវាកម្ម ដែលជាស្នាដៃរបស់មនុស្សជាតិ ។ ភាពមិនអាចខ្វះបាននេះ គឺតម្រូវឳ្យយើងមានលទ្ធភាពបង្កើតនិងមានលទ្ធភាពធ្វើឳ្យកាន់តែប្រសើរឡើងនូវផែ្នកនេះដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។ ផ្នែកពុទ្ធិ(គ្មានរូប) គឺតម្រូវឳ្យយើងមានឆន្ទៈខ្ពស់ក្នុងការវិនិយោគនិងការប្តេជ្ញាចិត្តរួមគ្នាអនុវត្តដើម្បីទទួលបានលទ្ធផលស្របនឹងការរំពឹងទុក ។ ទោះបីជា វ.ប.ន អាចត្រូវបានទទួលដោយមធ្យោបាយនិងប្រភពផ្សេងៗក្តីក៏ការស្រាវជ្រាវ និងការអភិវឌ្ឍនៅតែជាកិច្ចការគន្លឹះមិនអាចខ្វះបាននៅក្នុងការបង្កើតនិងការកសាងសមត្ថភាពចាប់យកបច្ចេកវិទ្យា ដោយតម្រូវការធ្វើមូលដ្ឋាននីយកម្ម បច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការក្នុងស្រុក ក៏ដូចជាដើម្បីកសាងសមត្ថភាពប្រកួតប្រជែងជាសកលរបស់ផលិតផលនិងស្នាដៃជាតិ ។
ទាក់ទងនឹងបច្ចុប្បន្នកាល Jac Ma ជឿថាយើងកំពុងរស់ក្នុងសតវត្សរ៍ដ៏អស្ចារ្យបំផុត ។ បដិវត្តន៍បច្ចេកវិទ្យាទី១ គឺការផ្តោតសំខាន់លើកម្លាំងពលកម្មនៅក្នុងរោងចក្រ ដែលមានរយៈពេល ៥០ឆ្នាំ ហើយបដិវត្តន៍នេះបាននាំឳ្យមានសង្គ្រាមលោកលើកទី១ ។ បដិវត្តន៍បច្ចេកវិទ្យាលើកទី២ គឺបានផ្តោតទៅលើកម្លាំងថាមពល ឬអេឡិចត្រូនិចនៅក្នុងក្រុមហ៊ុន ដែលមានរយៈពេល ៥០ឆ្នាំ ហើយបដិវត្តន៍នេះ គឺបាននាំឳ្យមានសង្គ្រាមលោកលើកទី២ ។ បដិវត្តន៍បច្ចេកវិទ្យាលើកទី៣ គឺផ្តោតលើអុិនធឺណិតនៅគ្រប់ទីកន្លែងដែលមានរយៈពេល ៥០ឆ្នាំ ហើយបដិវត្តន៍នេះនាំឳ្យមានសង្គ្រាមលោកលើកទី៣ តែសង្គ្រាមនេះ មិនប្រយុទ្ធរវាងជាតិសាសន៍ទៀតទេ តែវាគឺជាសង្គ្រាមដែលយើងត្រូវការធ្វើកិច្ចការរួមគ្នាដើម្បីប្រយុទ្ធនឹងភាពក្រីក្រ ភាពមានជម្ងឺ និងការប្រែប្រួលអាកាសធាតុ ។ អនាគតរបស់យើង គឺត្រូវការរួមគ្នា ដើម្បីក្មេងជំនាន់ក្រោយ។ ពួកយើងមិនប្រើកាំភ្លើងទេ តែពួកយើងប្រើកុំព្យូទ័រប្រើទិន្នន័យ ដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម។ ទាំងនេះ គឺជាអ្វីដែលជាមហិច្ឆតារបស់ Ma។ បច្ចុប្បន្នអុិនធឺណិត ទើបតែមានអាយុកាល ២០ឆ្នាំ ប៉ុណ្ណោះ ហើយវានៅ៣០ឆ្នាំទៀត ដែលជាពេលវេលាដ៏ល្អបំផុតសម្រាប់យុវជនយើង។ យុវជនដែលមានសំណាងបំផុត គឺយុវជនដែលមានអាយុ៣០-៤០ឆ្នាំ។ កាលពី២០ឆ្នាំមុន គឺជាយុគសម័យបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា IT ហើយ IT បានជួយមនុស្សនិងក្រុមហ៊ុនឳ្យមានភាពរឹងមាំនិងខ្លាំងជាងមុន។ IT បានជួយឳ្យអ្នកទទួលបានព័ត៌មានតាមរយៈបច្ចេកវិទ្យា។ តែឥឡូវនេះយើងកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យាទិន្នន័យ ដែលហៅកាត់ថា DT(Data Technology) ហើយ DT វាផ្ទុយពីសម័យ IT ។ នៅក្នុងសម័យ IT ខ្ញុំមាន អ្នកគ្មាន តែនៅក្នុងសម័យ DT ខ្ញុំមាន អ្នកមាន។ DTគឺជាប្រភពទិន្នន័យគ្រប់យ៉ាង ដែលលើសពីព័ត៌មានទៅទៀតហើយវាអាចចែករំលែកទៅមនុស្សគ្រប់គ្នាតាមរយៈបច្ចេកវិទ្យា។ ដូច្នេះ យើងបានមកដល់សម័យ DT ដែលមនុស្សគ្រប់គ្នាអាចទទួលបានអ្វីៗគ្រប់យ៉ាងនៅក្នុងបច្ចេកវិទ្យាហើយប្រសិនបើអ្នកចេះប្រើវា នោះវាគឺជាយុគសម័យរបស់អ្នក។ នៅក្នុងយុគសម័យ DT មនុស្សគ្រប់គ្នាគឺដូចគ្នា ពីព្រោះយើងចាប់ផ្តើមពីចំណុចដូចគ្នា និងគ្មានអ្នកជំនាញ DT ទេ ហើយអនាគតអ្នកជំនាញ IT នឹងជួបបញ្ហា។ យើងកំពុងរស់ក្នុងពិភពលោកដ៏អស្ចារ្យពិភពនៃការបង្កើតថ្មី ពិភពនៃការច្នៃប្រឌិត ពិភពនៃការជំរុញលើកទឹកចិត្ត ពោលគឺពិភពនៃក្តីសុបិន។ ដោយសារតែទិន្នន័យអ្វីៗគ្រប់យ៉ាងអាចក្លាយជាការពិត។ បច្ចេកវិទ្យា គឺមិនមែនជាអ្នកផ្លាស់ប្តូរពិភពលោកទេ តែសុបិន គឺជាអ្នកផ្លាស់ប្តូរពិភពលោក ។ បច្ចេកវិទ្យាអុិនធឺណិត មិនបំផ្លាញការងារទេ គឺមានតែបង្កើតការងារថ្មី។ បដិវត្តន៍បច្ចេកវិទ្យាលើកទី១ បានបង្កើតការងារជាច្រើន និងបដិវត្តន៍បច្ចេកវិទ្យាលើកទី២ បានបង្កើតការងារកាន់តែច្រើន ហើយបដិវត្តន៍បច្ចេកវិទ្យាលើកទី៣ បានបង្កើតការងារកាន់តែច្រើនបំផុត ។ តែការងារថ្មីនេះត្រូវតែមានចំណេះដឹងច្រើនមានជំនាញច្រើន និងមានការច្នៃប្រឌិតច្រើន។ សម្រាប់១០-២០ឆ្នាំទៅមុខទៀត វាគឺជាពេលវេលាចល័ត ទិន្នន័យ និងការបង្កើតថ្មីៗ ។ Jac Ma |
|
|
|
|
|
![]() |
អូតូម៉ាសុីនឆេះពេលភ្លើងរEDCដាច់ (ATS)
ចុចត្រង់នេះ សៀវភៅល្អៗសម្រាប់ទាញយកឥតគិតថ្លៃ
***ដើម្បីទទួលបានសៀវភៅ និង Project ល្អៗ លោកអ្នកត្រូវ Register and Login ចូលក្នុងគេហទំព័ររបស់ក្រុមយើងខ្ញុំ ។ដើម្បីឳ្យលោកអ្នកអាច Register ទៅបាន លុះត្រាតែលោកអ្នកមានលេខកូដសម្ងាត់ 6 ខ្ទង់ពីយើងខ្ញុំ ដូច្នេះ ដើម្បីទទួលបានលេខកូដនេះលោកអ្នកទំនាក់ទំនងតាមរយៈតំណភ្ជាប់នេះ facebook pages Send Messengerវិទ្យាសាស្ត្រ និងការអភិវឌ្ឍសង្គម
សូមអរគុណសម្រាប់ការគាំទ្រដល់គេហទំព័រយើងខ្ញុំ ។