បញ្ញាសិប្បនិម្មិត ( AI )

  Artificial Intelligence ( AI )

     ប្រាជ្ញាសិប្បនិម្មិត និងការងារស្វ័យប្រវត្តិលែងជារឿងចម្លែកទៀតហើយសម្រាប់អ្នកប្រើប្រាស់បច្ចេកវិទ្យានិងអាជីពជាអ្នកគ្រប់គ្រង។ ជំនួសមកវិញ ក្រុមហ៊ុនជាច្រើននៅទូទាំងពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកបាតុភូតមួយដើម្បីបង្កើនផលិតភាពនិងពង្រឹងផលចំណេញ។ សម្រាប់ក្រុមអ្នកជំនាញខាងធនធានមនុស្ស វាប្រៀបដូចជាបដិវត្តន៍ឧស្សាហកម្មលើកទីបួនដែរ ដែលនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំង។

    មនុស្សយន្តនិងប្រព័ន្ធដែលប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិតបានបញ្ជ្រាបខ្លួនចូលស្ទើរគ្រប់វិស័យនៃសេដ្ឋកិច្ច។ ការចូលខ្លួនរបស់បច្ចេកវិទ្យាស្វ័យប្រវត្តិនិងបច្ចេកវិទ្យាវៃឆ្លាតទាំងនេះកំពុងតែរំខានរបៀបធ្វើការ ទាំងក្នុងរបៀបវិជ្ជមាននិងអវិជ្ជមាន។ តាមពិតប្រាជ្ញាសិប្បនិម្មិតនិងប្រព័ន្ធស្វ័យប្រវត្តិមានសក្តានុពលធំបំផុតក្នុងការកំណត់និយមន័យផលិតភាព និងប្រសិទ្ធភាពឡើងវិញ។ ប៉ុន្តែតើការផ្លាស់ប្តូរទាំងអស់នេះមានប្រយោជន៍ដែរទេ? ក្រុមអ្នកជំនាញជឿថា ការស្ទុះឡើងនៃប្រាជ្ញាសិប្បនិម្មិតនិងប្រព័ន្ធស្វ័យប្រវត្តិនឹងចូលមកជំនួសការងាររបស់មនុស្ស ហើយមានតែការងារបន្តិចបន្តួចប៉ុណ្ណោះដែលនៅសល់សម្រាប់មនុស្ស។  

    យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក គេរំពឹងថាប្រាជ្ញាសិប្បនិម្មិតនឹងបង្កើតការងារថ្មីជិត៥៨លាននៅត្រឹមឆ្នាំ២០២២។ ទោះបីជាតួនាទីថ្មីចំនួន១៣៣លាននឹងត្រូវបង្កើតឡើងក៏ដោយ ក៏ការងារជិត៧៥លាននឹងត្រូវជំនួសដោយប្រាជ្ញាសិប្បនិម្មិត និងប្រព័ន្ធស្វ័យប្រវត្តិដែរ ដោយបន្សល់ទុកការងារដែលមានជំនាញបំផុតត្រឹមតែ៥៨លាននាក់ប៉ុណ្ណោះឱ្យមនុស្ស។ ក្នុងចំណោមជិត៥០%នៃក្រុមហ៊ុនទាំងអស់ដែលរំពឹងថាកម្លាំងពលកម្មរបស់គេនឹងរួញតូចទៅនៅត្រឹមឆ្នាំ២០២២ ដោយសារប្រព័ន្ធស្វ័យប្រវត្តិ មានក្រុមហ៊ុន៤០%រំពឹងថានឹងពង្រីកកម្លាំងការងាររបស់ពួកគេ និងជាង២៥%ទៀតរំពឹងថាប្រព័ន្ធស្វ័យប្រវត្តិនឹងបង្កើតតួនាទីថ្មីៗនៅក្នុងក្រុមហ៊ុន។ ដំណើរនេះជាការបង្ហាញប្រាប់ថាមនុស្សដែលមានបណ្តុំជំនាញត្រូវនឹងនៅតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារដែលប្រកួតប្រជែងដដែល។

   នាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចកាណាដា សម្រាប់តំបន់ Quebec បានប្រកាសវិនិយោគទឹកប្រាក់ជាង៦លានដុល្លារដើម្បីគាំទ្រពាណិជ្ជកម្មផ្សេងៗដែលប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិតនៅក្នុងកិច្ចប្រឹងប្រែងពង្រីកទីផ្សារថ្មីៗ។

     មានភស្តុតាងកាន់តែច្រើនឡើងដែលបញ្ជាក់អំពីអត្ថប្រយោជន៍នៃប្រព័ន្ធវៃឆ្លាតនៅទូទាំងពិភពលោក ហើយក្រុមមេដឹកនាំពាណិជ្ជកម្មសព្វថ្ងៃនេះអាចសម្រេចចិត្តយ៉ាងសំខាន់ដោយផ្អែកលើការពិត។ ក្រុមហ៊ុនដែលពឹងផ្អែកលើប្រាជ្ញាសិប្បនិម្មិតកំពុងតែទទួលបានអត្ថប្រយោជន៍ខ្ពស់តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការ ដែលធ្វើឱ្យមនុស្សធ្វើការក្នុងតួនាទីទាំងនេះបារម្ភចំពោះការបាត់បង់ការងារដែរ។

   ទោះជាយ៉ាងណាក៏មានបុគ្គលិកជាច្រើនកំពុងតែមានសុទិដ្ឋិនិយមថាការផ្លាស់ប្តូរដែលរុញច្រានដោយប្រាជ្ញាសិប្បនិម្មិតនៅក្នុងកន្លែងការងារនេះនឹងបង្កើតការងារបន្ថែមទៀតដែលជារង្វាន់កាន់តែប្រសើរនិងកាន់តែមានភាពច្នៃប្រឌិតច្រើនឡើង។ ខណៈដែលប្រព័ន្ធប្រាជ្ញាសិប្បនិម្មិតបង្កើតជំនាញថ្មីនិងការងារថ្មីបន្ថែមទៀត គេនឹងត្រូវការប្រព័ន្ធអនុវត្ត ដំណើរការ និងគោលនយោបាយថ្មីៗកាន់តែច្រើនដែរ។ កំណើននៃផលិតភាពដោយដោយសារប្រព័ន្ធស្វ័យប្រវត្តិមានន័យថាប្រាក់ចំណូលនឹងមានកាន់តែច្រើនដែរ។

     ការសិក្សាស្រាវជ្រាវបានបង្ហាញថា អ្នកវិទ្យាសាស្រ្តទិន្នន័យ អ្នកអភិវឌ្ឍកម្មវិធី និងបុគ្គលិកធ្វើការនៅតាមបណ្តាញសង្គមនឹងក្លាយទៅជាវិជ្ជាជីវៈដែលមានតម្រូវការខ្ពស់។ បន្ថែមពីលើនេះទៀត ការងារដែលតម្រូវការជំនាញមនុស្សដូចជាផ្នែកលក់ ការធ្វើទីផ្សារ និងសេវាអតិថិជនជាដើមក៏ត្រូវគេរំពឹងថាមានតម្រូវការខ្ពស់ដែរ។ 

     ពេលដែលត្រូវបង្កើតអនាគតការងារគឺពេលនេះ។ ប្រាជ្ញាសិប្បនិម្មិតនិងប្រព័ន្ធស្វ័យប្រវត្តិផ្តល់ឱកាសរីកចម្រើន ប៉ុន្តែមនុស្សដែលមានជំនាញត្រូវនឹងអាចរីកចម្រើននៅក្នុងអនាគតប្រកួតប្រជែងយ៉ាងខ្លាំងនេះ។

 

ប្រែសម្រួល ៖ ក្លឹបសិក្សា

ប្រភព ៖ Entrepreneur

*** សៀវភៅសិក្សាជំនាញ AI ( បញ្ញាសិប្បនិម្មិត )

 Facts about Python Programming that every Geek should know ទាញយក
Python Logic Programming With Example ទាញយក
Deep Learning project ទាញយក
Expert Data Science ទាញយក
How to Create a Data Science Portfolio to get hired as Data Scientist ទាញយក
Natural language processing ទាញយក
Natural Language Processing-1 ទាញយក
Python for Data Science ទាញយក
Road Lane line detection – Computer Vision Project in Python ទាញយក
Top 21 Machine Learning Projects for 2020 ទាញយក
Top 30 Artificial Intelligence Interview Questions ទាញយក
What is Data Science A Complete Data Science Tutorial for Beginners ទាញយក

***បណ្តុំនៃសៀវភៅសម្រាប់ជំនាញ AI ( បញ្ញាសិប្បនិម្មិត )

computer_Vision(CV) ទាញយក
symbolic_Learning ទាញយក
Machince_Learning ទាញយក
symbolic learning algorithms ទាញយក
statitiscal_Learning ទាញយក
       Robot ទាញយក

*** ដើម្បីទទួលបានសៀវភៅ និង Project ល្អៗ ហើយនិង ចំណេះដឹងលើផ្នែកនេះ លោកអ្នកត្រូវ Register and Login ចូលក្នុងគេហទំព័ររបស់ក្រុមយើងខ្ញុំ ។ដើម្បីឳ្យលោកអ្នកអាច Register ទៅបាន លុះត្រាតែលោកអ្នកមានលេខកូដសម្ងាត់ 6 ខ្ទង់ពីយើងខ្ញុំ ដូច្នេះ ដើម្បីទទួលបានលេខកូដនេះលោកអ្នកទំនាក់ទំនងតាមរយៈតំណភ្ជាប់នេះ facebook pages Send Messageវិទ្យាសាស្ត្រ និងការអភិវឌ្ឍសង្គម

  សូមអរគុណសម្រាប់ការគាំទ្រដល់គេហទំព័រយើងខ្ញុំ ។ 

 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World