• ទំព័រដើម
  • ព័ត៌មានវិទ្យា
  • KETC Up! សូមស្វាគមន៍ ការចូលមកកាន់គេហទំព័រ << សីលធម៌-ពលរដ្ឋវិជ្ជា >>

    សីលធម៌ - ពលរដ្ឋវិជ្ជា

    សៀវភៅចំណេះដឹងទូទៅ

    លេខរៀង អ្នកចងក្រងឯកសារ មាតិកា ទាញយកឯកសា
       ដោយ ចាន់ ដារា, អ៊ិត ថុងងួន និង ប៉ែន នារវី    កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន Download
       ដោយ​លោក ប៊ុណ្ណចន្ទ ម៉ុល (1971)    គុក​នយោបាយ Download
       ដោយ​លោក ប៊ុណ្ណច័ន្ទ ម៉ុល (1973)    ចរិត​ខ្មែរ Download
       ដោយ​លោក នួន ឃឿន (1970)    ដំណើរ​ឆ្ពោះទៅ​ទិសខាងលិច និង​ឥណ្ឌូចិន​ក្នុង​ឆ្នាំ 2000 Download
       អ្នកគ្រូ ឡៅ ស៊ានថ្ថេង    ទស្សនវិជ្ជា សំនួរ-ចម្លើយ អត្ថាធិប្បាយ Download
     ដោយ​អ្នកស្រី អេលីហ្សាបែត ប៊េកខ័រ  1986-1998    នៅ​ពេល​ដែល​សង្គ្រាម​រលត់​ទៅ Download
    ​   ដោយ​បណ្ឌិត ឃីង ហុកឌី (2007)    បណ្ដាំ​តា​មាស Download
         ប្រការប្រមុខនៃក្តីវិនាស Download
       ដោយ ម៉ៅ សុខា    លក្ខណះពិសេសនៃជនជាតិខ្មែរ Download
    ១០    និពន្ធ​ដោយ​លោក ទាវ ឆៃសុក (1917-1972)    វប្បធម៌-អរិយធម៌ ខ្មែរ-ឥណ្ឌា Download
    ១១    និពន្ធដោយ ព្រះមហាថេរៈ ស ធម្មិក      សំណួរ និងចម្លើយ ព្រះពុទ្ធសាសនា Download
    ១២    ដោយ​លោក ហ៊ុន គឹមស៊ា (1974)    សិល្បៈ​លួងលោម មធ្យោបាយ​ខ្លះ​ក្នុង​ការ​យកចិត្ត​មនុស្ស Download
    ១៣    និពន្ធ​ដោយ​លោក អ៊ិត សារិន (1973) ស្រណោះ​ព្រលឹង​ខ្មែរ និពន្ធ​ដោយ​លោក អ៊ិត សារិន (1973) Download
    ១៤    ដោយ សោម សេកកុមារ    អំពើ​ឈ្លានពាន​របស់​យួន​មក​លើ​កម្ពុជា Download

     

    ប្រធានទី១៖

    ​​​​                      អ្វីខ្លះជាសម្បត្តិវប្បធម៌ខ្មែរ ? 

                          តើត្រូវធ្វើដូចម្តេច ដើម្បីថែរក្សាសម្បត្តិវប្បធម៌  ?

    សេចក្តីអត្ថាធិប្បាយ

    ផ្តើមសេចក្តី

                   ជនជាតិនីមួយៗ ដែលគេទទួលស្គាល់ថាត្រឹមត្រូវតាមច្បាប់លុះត្រាតែមានពលរដ្ឋមានប្រទេសដែលមានព្រំដែនទឹកដីច្បាស់លាស់

    មានប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេសគឺមានវប្បធម៌ផ្ទាល់ខ្លួន ។ វប្បធម៌មានភស្តុតាងឋិតនៅលើសម្បត្តិវប្បធម៌ ។ តើខ្មែរមានវប្បធម៌ឬទេ ?

    អ្វីខ្លះជាសម្បត្តិវប្បធម៌  ?  តើត្រូវធ្វើដូចម្តេច ដើម្បីថែរក្សាសម្បត្តិវប្បធម៌ ?

    តួសេចក្តី

                  ​វប្បធម៌សំគាល់អ្វី ដែលផ្តល់ចំណេះចេះដឹងគ្រប់វិស័យទោះបីចេះដឹងតាមផ្លូវកាយផ្លូវចិត្ត ផ្លូវបញ្ញា​ ផ្លូវបញ្ញាផ្លូវសម្ភារៈដែលមានក្នុង

    លោកយើងនេះក្តីបរលោកក្តី ។

    សម្បត្តិវប្បធម៌សំគាល់កេរដំណែលទាំងឡាយដែលផ្តល់ចំណេះដឹងក្នុងវិស័យអក្សរសាស្ត្រក្តី វិទ្យាសាស្ត្រក្តី តិចនិច ជំនឿ សាសនា សិល្បះ ... 

              គេនិយមចែកវប្បធម៌ជាពីផ្នែកគឺ សម្បត្តិវប្បធម៌លទ្ធកម្ម និង សម្បត្តិវប្បធម៌ធម្មជាតិ៖

              ១-សម្បត្តិវប្បធម៌លទ្ធកម្ម

    ផ្នែកអក្សរសាស្ត្រ

              សម្បត្តិវប្បធម៌ខ្មែរមាន :

    -       សរសេរលើស្បែកសត្វនៅសម័យហ្វូណន់ ពីសតវត្សទី ១ ដល់ទី ២

    -       សរសេរលើបន្ទះក្តារ ពីសតវត្សទី២ ដល់ ទី ៣

    -       សរសេរលើសិលាចារឹកនៅ វ៉ូកាញ់ ខេត្ត ញ៉ាត្រាង វៀតណាមខាងត្បូងនាសតវត្សទី៣

    -       សិលាចារឹក អ្នកតាដំបងដែក ខេត្ត តាកែវ សតវត្សទី៦

    -       សិលាចារឹក ប្រាសាទប្រាំល្វែងនៅកម្ពុជាក្រោម សតវត្សទី៦

    -       សិលាចារឹក ប្រាសាទតាព្រហ្មទន្លេបាទី ខេត្ត តាកែវ សតវត្សទី៦

    -       សិលាចារឹក សម័យអង្គរ ពីសតវត្សទី៩ ដល់ ១៣

    -       សព្វថ្ងៃនេះ យើងមានសាស្ត្រាស្លឹករឹត និង សៀវភៅល្អៗ បោះពុម្ពយ៉ាងច្រើនរាប់ពុំអស់ ។

     

     ផ្នែកវិទ្យាសាស្ត្រ

                 សម្បត្តិវប្បធម៌ខ្មែរផ្នែកនេះពុំមានអ្វីជាដុំកំភួនទេ ព្រោះខ្មែរមើលជំងឺដោយឫសឈើវល្លិឈើ មើមឈើ សត្វស្រុក សត្វព្រៃ និងមន្តអាគមខ្លះ

    យកតាមគម្ពីរវេទ ប៉ុន្តែខ្មែរចេះគន់គូរដំណើរគោចរព្រះអាទិត្យ ព្រះច័ន្ទ ដូចជាគន់គួរសូរ្យគ្រាស ចន្ទគ្រាស ... បែបតារាវិទ្យា ។ ឯវិទ្យាសាស្ត្រសព្វថ្ងៃ

    ជាឥទ្ធិពលរបស់ពួកអ៊ឺរ៉ុប ។

    ផ្នែកតិចនិច

              ខ្មែរមានសិប្បកម្ម ដូចជាចេះធ្វើកញ្ច្រែង ត្រក់ បង្គិ អង្រុត តោក តុ ទូ រទេះគោ និង របស់ប្រើប្រាសផ្សេង ៗ ទៀតសម្រាប់សេចក្តីត្រូវការ

    ក្នុងគ្រួសារ ។ ខ្មែរស្លដែកតាំងពីមុនសម័យអង្គរ ចេះលាយលោហៈធាតុនៅសតវត្សទី១១ ដូចបដិមា ព្រះនរាយណ៍ផ្ទុំ ធ្វើពីសំរិតរើសបានមួយ

    ចំហៀតខ្លួននៅបារាយណ៍ខាងលិច យកមកតំកល់ទុកនៅ​ សារមន្ទីរជាតិសព្វថ្ងៃ ។

    ផ្នែកជំនឿ

              ខ្មែរមានទំនៀមទំលាប់ចូលម្លប់ចំពោះកូនស្រី ឯកូនប្រុសត្រូវទៅបួសមុនប្រកបកិច្ចការផ្សេង ៗ ដើម្បីសងគុណឳពុកម្តាយតាមឥទ្ធិពលនៃរឿង

    សុបិនកុមារ ។ ខ្មែរមានប្រពៃណីប្រជាប្រិយ ដូចជាប្រណាំងទូក អាពាហ៍ពិពាហ៍ ត្រុតសុំភ្លៀងជំនឿហោរា ។ ខ្មែរមានប្រពៃណីសាសនា ដូចជា

    បុណ្យភ្ជុំបិណ្ឌ កឋិន បុណ្យផ្កា បំបួសនាគ សំពះព្រះខែ... ។

     

    ផ្នែកសិល្បះ

     

              ខ្មែរមានរបាំជាច្រើនដូចជារបាំភួងផ្កា ផ្សំនឹងតន្ត្រីយ៉ាងច្រើន  ។  ខ្មែរមាន រនាតឯក រនាតដែក រនាតធុង ទ្រខ្មែរ ទ្រសោ ទ្រអ៊ូ ទ្រឆេ តាខេ

    ខ្លុយ ស្គរ សំភោរឬ ស្គរមុខពីរ ប៉ីកែវ ប៉ីបបុស ប៉ីអ ប៉ីពក ស្រឡៃ គងធំ គងតូច ចាប៉ី ឆៃយ៉ាំ ក្រាប សាដៀវ...។ ខ្មែរមានល្ខោននិយាយ ល្ខោនបាសាក់

    ល្ខោនខោល ល្ខោនត្រាប់ ណាំងស្បែក យីកេ និងរហ័សកម្ម ( សូមពិនិត្យមើលក្រដាស់ប្រាក់ ៥០០រៀល រូបក្អម ) ។ ឆៃយ៉ាំច្រើនលេងនៅចន្លោះ

    ឆាកល្ខោននីមួយ ៗ ដើម្បីបង្កើតបរិយាកាសរីករាយ​ ម៉្យាងទៀត គេច្រើនយកឆៃយ៉ាំជាមធ្យោបាយទាក់ទាញសប្បុរសជន ឲ្យចូលបច្ច័យជាសទ្ធា

    ជ្រះថ្លាពេលបុណ្យផ្កា បុណ្យកឋិន បុណ្យបំបួស ។

              ខ្មែរមានទំលាប់មួយយ៉ាងសំខាន់គឺ ខ្មែរចូលចិត្តឆ្លាក់ ហើយឆ្លាក់តាំងពីជញ្ជាំងប្រាសាទ ខ្លោងទ្វារ ហោជាងផ្តែបង្កាន់ដៃ រហូតដលជណ្តើរ

    ព្រោះខ្មែរពុំចូលចិត្តផ្ទៃទំនេរ ជាការបញ្ជាក់ថា ខ្មែរឧស្សាហ៍ ប៉ុន្តែផ្នត់គំនិតខ្មែរបែរជានិយម មនុស្សខ្ជិលជាងមនុស្សឧស្សាហ៍  ។

              ខ្មែរមានស្ថាបត្យកម្មយ៉ាងច្រើន បានកសាងជាង ២០០ ប្រាសាទសម្រាប់ឧទ្ទិសទេវសាសនា ។ ស្ថាបត្សកម្មចែកតាមរចនាបថ ទាំង១២ ៖

    -       រចនាបថសំបូរ

    -       រចនាបថព្រៃក្មេង

    -       រចនាបថកំពង់ព្រះ

    -       រចនាបថគូលែន

    -       រចនាបថព្រះគេរ

    -       រចនាបថបាខែង

    -       រចនាបថកោះកេរ

    -       រចនាបថបន្ទាយស្រី

    -       រចនាបថឃ្លាំង

    -       រចនាបថបាពួន

    -       រចនាបថអង្គរវត្ត

    -       រចនាបថបាយ័ន

                ការតុបតែងខ្លួនរបស់ស្ត្រីខ្មែរគឺលាបធ្មេញឲ្យខ្មៅ លាបម្រក្សណ៍ និងប្រេងដូងដើម្បីឲ្យបានរលោង ។ ការអនុវត្តចាប់ផ្តើមក្រោយពេល

    ចូលម្លប់ ឬក្រោយអាពាហ៍ពិពាហ៍ ។ ខ្មែរនិយមធ្មេញខ្មៅតាំងពីសម័យមុនអង្គរមកម្លេះ ហើយសព្វថ្ងៃនេះខ្មែរនៅនិយមខ្លះដែរដូចជាស៊ីស្លាម្លូដើម្បីឲ្យ

    បានធ្មេញខ្មៅ ពេលក្រោយអាពាហ៍ពិពាហ៍  ចំពោះគ្រួសារស្រែចំការ  ។  នៅទីក្រុងការនិយមស៊ីស្លាម្លូមានចំនួនតិចណាស់ ប៉ុន្តែនៅមានជីវិតនៅ

    ឡើយ។

              រួមសេចក្តីមក ការអធិប្បាយខាងលើនេះសុទ្ធសឹងជាសម្បត្តិវប្បធម៌លទ្ធកម្មដែលដែលជាសម្បត្តិមនុស្សកសាងឡើង មនុស្សខំសន្សំបន្តិចម្តង

    ៗ  ប្រមូលពីនេះបន្តិចពីនោះបន្តិចកែច្នៃ ឲ្យបានជាសម្បត្តិវប្បធម៌ឡើង ។  គេត្រូវបញ្ចូលសម្បត្តិវប្បធម៌ធម្មជាតិផងទៀត  ។

              ២-សម្បត្តិវប្បធម៌ធម្មជាតិ

              អ្វីខ្លះជាសម្បត្តិវប្បធម៌ធម្មជាតិរបស់ខ្មែរ ? ដែលហៅថាសម្បត្តិវប្បធម៌ធម្មជាតិរបស់ជនជាតិនីមួយ ៗ គឺជាភោគទ្រព្យ និងជាអ្វីទាំងអស់

    ទោះបីរូបីក្តី អរូបីក្តី ដែលកើតតាមធម្មជាតិមក ផ្ទុយពីសម្បតិ្តវប្បធម៌លទ្ធកម្មដែលមនុស្សកសាងបង្កើតឲ្យមានឡើង សម្បត្តិវប្បធម៌ធម្មជាតិ

    របស់ខ្មែរមានច្រើន :

    -       ព្រំដែនទឹកដីខ្មែរ

    -       សមុទ្រខ្មែរ

    -       ទន្លេ ស្ទឹង បឹងបួ ស្រះ ត្រពាំងរបស់ខ្មែរ

    -       ភ្នំទាំងឡាយរបស់ខ្មែរ ដូចជាភ្នំដងរែក ភ្នំក្រវាញ ភ្នំគូលែន ភ្នំបូកគោ ភ្នំពពកវិល ភ្នំខ្មោច ភ្នំប្រុស ភ្នំស្រី ភ្នំជីសូរ ភ្នំស្រង់

            ភ្នំពេជ្រនិល ភ្នំគីរីរម្យ ភ្នំស្រួច ភ្នំទំពរ ភ្នំក្រចៅ ភ្នំសំកុស ភ្នំធំ ភ្នំទឹកព្រិល ភ្នំសំពៅ ភ្នំថ្មកែស ភ្នំស្វាយ ភ្នំគីរីវង្ស ភ្នំក្រោម

    -       កោះរបស់ខ្មែរមានច្រើនដែរ ដូចជា កោះត្រល់ ( ត្រូវយួនខាងត្បូងប្លន់យក នៅ គ. ស ១៩៤៩ ) កោះទន្សាយ កោះត្បាល់

           កោះពោធិ កោះអង្ក្រង កោះសេះ កោះថ្មី កោះស្រមោច កោះឫស្សី កោះតាគាវ កោះច្រឡុស កោះពស់ កោះកោងកាង

            កោះរុង កោះរុងសំឡឹម កោះឌុយកូន កោះសឺណាល់ កោះកណ្តាល កោះស្មាច់ កោះសាមិត កោះកុង កោះមូល

    -       ឆ្នេរខ្សាច់ខ្មែរមានឆ្នេខ្សាច់កែប កំពង់សោម កំពង់សិលា

    -       រុក្ខជាតិ របស់ខ្មែរមានដើមត្នោត ដែលអាចមានអាយុ ជាងមួយរយឆ្នាំ ដើមដូង ដើមទូរេន ដើមកៅស៊ូ ដើមស្វាយ ដើមស្រូវ ...

            ដែលសុទ្ធសឹងជាសម្បត្តិវប្បធម៌ ផ្តល់សេដ្ឋកិច្ចឲ្យខ្មែរ

    -       ក្រៅពីនេះ ខ្មែរមានសត្វស្រុក សត្វព្រៃយ៉ាងច្រើនដែលខ្មែរអាចបញ្ជូនទៅលក់នៅបរទេសទៀតផង ។

                              ចុះបើសម្បតិ្តទាំងអស់នេះវិនាសហិនហោចអន្តរធានអស់ទៅដោយសារសង្គ្រាមខ្មែរនឹងត្រូវបាត់បង់ព្រលឹងរបស់ខ្លួន រាប់បញ្ចូល

    ជាព្រលឹងរូបីទៅជាមួយនឹងជនជាតិរបស់ខ្លួន ។ តើគេធ្វើសង្គ្រាមសព្វថ្ងៃដើម្បីឲ្យតែបានឈ្នះ តាមអស្មិមនះនៃបុគ្គលភាព ហើយគេមិនញញើតនឹង

    បំផ្លាញសម្បត្តិធម្មជាតិ តើផលប្រយោជន៍របស់អ្នកឈ្នះនៅត្រង់ណា ?   តើជាទឹកចិត្តជាតិនិយម បំផ្លិចបំផ្លាញ ឬទឹកចិត្តជាតិនិយមកសាង ?

                      -       សម្បតិ្តវប្បធម៌ធម្មជាតិសំខាន់ជាងគេគឺ មនុស្សខ្មែរ ព្រោះមនុស្សខ្មែរនេះហើយជាអ្នកការពារសម្បត្តិវប្បធម៌ទាំងអស់ របស់ខ្មែរ

    មនុស្សខ្មែរតំណាងវប្បធម៌និង អរិយធម៌របស់ខ្មែរ ព្រោះនៅក្នុងខ្លួនមនុស្សខ្មែរមានព្រលឹងខ្មែរ នៅក្នុងព្រលឹងខ្មែរមានខ្លឹមខ្មែរ ។  ហេតុនេះ ត្រូវរក្សា

    មនុស្សខ្មែរឲ្យគង់វង់ ត្រូវជៀសវាងសង្គ្រាមសំលាប់ខ្មែរគ្នាឯង ។

              ការបាត់បង់ជីវិតនៃពលរដ្ឋខ្មែរ គឺជាការវិនាសនៃសម្បត្តិវប្បធម៌ធម្មជាតិរបស់ខ្មែរ ក៏ដូចជាការវិនាសនៃព្រលឹងខ្មែរ ។

              តើត្រូវធ្វើដូចម្តេចដើម្បីថែរក្សាសម្បត្តិវប្បធម៌  ?

              ចំពោះសម្បត្តិវប្បធម៌លទ្ធកម្ម :

                      -       គួរកសាងសិមិទ្ធិឲ្យបានច្រើនទោះបីក្នុងវិស័យ អក្សរសាស្ត្រ វិទ្យាសាស្ត្រ តិចនិច សិល្បះ ជំនឿ សាសនា ...  

                      -       បណ្តុះគំនិតស្នេហាវប្បធម៌ ប៉ុន្តែមិនត្រូវបណ្តុះគំនិតស្អប់វប្បធម៌ជាតិដទៃទេ ត្រូវទទួលស្គាល់វប្បធម៌បរទេសណាដែលអាច

                              នាំមកនូវការចំរើនដល់ជនជាតិរបស់ខ្លួន ព្រមទាំងចៀសវាងការអួតអាងវប្បធម៌ជាតិរបស់ខ្លួនហួសហតុ ។

    -       ផ្សាយវប្បធម៌ជាតិ

    ចំពោះសម្បត្តិវប្បធម៌ធម្មជាតិ :

                      -       ត្រូវថែរក្សារុក្ខជាតិ ព្រៃឈើ សត្វស្រុកសត្វព្រៃកុំឲ្យវិនាស ហិនហោចឥតប្រយោជន៍

                      -       កុំសំលាប់ខ្មែរគ្នាឯងផុយពេក ប៉ុន្តែមិនត្រូវអត់ឱនដល់អ្នកសំលាប់ជីវិតគេទេដើម្បីចៀសវាងកុំឲ្យអ្នកក្រោយយកតំរាប់តាម ​។

                              ការសំលាប់ខ្មែរគ្នាឯងគឺជាតុរង្វាន់ របស់ប្រទេសជិតខាង ព្រោះកាលណាប្រជាជនខ្មែរកាន់តែមានចំនួនតិចទៅ ៗ យើងនឹងក្លាយ

    ទៅជាជនជាតិភាគតិចដូចមានជាឧទាហរណ៍ នៅកម្ពុជាក្រោមសព្វថ្ងៃ ។ សភាបារាំងចុះហត្ថលេខានៅថ្ងៃទី ២១ ឧសភា ១៩៤៩ ប្រគល់ទឹកដី

    កម្ពុជាក្រោម ឲ្យទៅយួនខាងត្បួងក៏ព្រោះតែឃើញខ្មែរពលរដ្ឋខ្មែរ នៅកម្ពុជាក្រោមមានចំនួនតិចជាងយួនច្រើនពេក ។ នេះជាកល្បិចរបស់យួនដែល

    បោកប្រាសខ្មែរឲ្យរត់ពួនពេលបារាំងទៅពិនិត្យមើលដល់ទីកន្លែង ។  គួរកុំឲ្យព្រឹត្តិការណ៍បែបនេះកើតមានឡើងម្តងទៀត  ប៉ុន្តែព្រឹត្តិការណ៍នេះ

    កំពុងលេចរូបរាងឡើងវិញទៀតហើយ ។ បើខ្មែរខ្វះសមត្ថភាពការពារទឹកដី ទឹកដីត្រូវតែរលាយ ។ ខ្មែរបាក់ស្បាតត្រង់ខ្មែរមិនហ៊ាននិយាយការពិត

    ឃើញបែបនេះទៅនិយាយបែបនោះ ឃើញបែបនោះទៅនិយាយបែបនេះ ។

    ( បើដឹងថាខ្វះសមត្ថភាពហើយ ដើរចេញជាការប្រសើរ យ៉ាងហោចណាស់ ...  ចម្លងឡើងវិញដោយ KETC )


     

     

     

     


     

     

     

     

    .::. លោកអ្នកអាចបញ្ចេញមតិខាងក្រោមនេះ

    Follow me on Google Plus

    Follow me on Twitter

    Follow on Google Plus