ខេត្ត ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ :មានរមណីដ្ឋាន ៤កន្លែងគឺ

១.រមណីដ្ឋានវប្បធម៌ខ្មែរក្រហម ( ផ្ទះតាម៉ុក ) មានចម្ងាយ ១០០គ.ម ពីទីរួមខេត្ត​ ឋិតនៅក្នុងស្រុក អន្លងវែង ។

២.រមណីយដ្ឋានច្រកអូរស្មាច់ មានចម្ងាយ ៤១គ.ម ពីទីរួមខេត្ត ដែលមាន កាស៊ីណូសណ្ឋាគារ ខ្នាតផ្កាយ៥ ។

៣.រមណីយដ្ឋានទឹកធ្លាក់ចំប៉ី មានចម្ងាយ ៣៥គ.ម ពីទីរួមខេត្ត ។

៤.រមណីយដ្ឋានទឹកធ្លាក់ភ្នំស្រួច ។

   ប្រសិនបើ និយាយដល់ខេត្តឧត្តរមានជ័យ គេនឹកឃើញភ្លាមដល់ឈ្មោះ អូរស្មាច់ និងអន្លង់វែង ។ តំបន់ទំាងពីរនេះ ជាទីតាំងដែលធ្លាប់មានខ្មែរក្រហមឈរជើងបន្ទាប់ពីមានការចុះចូល ជាមួយរដ្ឋាភិបាលកម្ពុជារួចមក ។ តំបន់នេះក៏ជាទីតាំង សមរភូមិប្រយុទ្ធយ៉ាងស្រួចស្រាល់ផងដែរ រវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាល កាលពីអតីតកាល ។ បច្ចុប្បន្ននេះទីតាំងខ្លះនៃតំបន់នេះត្រូវបានរៀបចំ ធ្វើជាតំបន់កំសាន្ត វប្បធម៌ ប្រវតិ្តសាស្ត្រ ដូចជាបឹងតាម៉ុក និង តំបន់វប្បធម៌ខ្មែរក្រហម ជាដើម ។

  តំបន់ រប្បធម៌ខ្មែរក្រហម មានទីតាំងឋិតនៅក្នុងទីរួមស្រុកអន្លង់វែង ចម្ងាយប្រមាណ១០០គ.ម ពីទីរួមខេត្ត ។ កន្លែងនេះមានឆ្លាក់រូបភាពផ្សេង ៗ ស្តីពីសកម្មភាពរបស់កងទ័ពខ្មែរក្រហម ទាំងរបៀបរស់នៅ និងចលនាតស៊ូ របៀបរៀបចំជាក្បួនប្រយុទ្ធប្រឆាំង និងកម្លាំងរដ្ឋាភិបាល ។ តំបន់នេះជាផ្ទះរបស់តាម៉ុក ( មេខ្មែរក្រហម កាន់កាបភូមិភាគនិរតី )ដែលគ្រប់គ្រង ដោយរបបខ្មែរក្រហម នៅចន្លោះឆ្នាំ ១៩៧៩ - ១៩៩៧ ។  

  ខេត្តនេះ មានទីតាំងលក្ខណៈធម្មជាតិ និងវប្បធម៌មួយចំនួនផ្សេងទៀត ដែលត្រូវរៀបចំគម្រោង អភិវឌ្ឍន៍ឲ្យទៅជាតំបន់ទេសចរ តំបន់ទាំងនោះមានដូចជា តំបន់ទន្លេសតំបន់ប្រាសាទ សឹង្ហ តំបន់ ប្រាសាទពោធិ៍ តំបន់ចំការគុយ តំបន់បឹងស្នោរ តំបន់ទំនប់ថ្មីតំបន់អាងត្រពាំងបារាយណ៍ តំបន់អាង អូរអង្ក្រង ជាដើម ។ សូមបញ្ជាក់ថា ខេត្ត ឧត្តរមានជ័យ​ មានចម្ងាយ ៤៦៩ គ.ម ពីរាជធានីភ្នំពេញ ។ ឋិតប៉ែកឧត្តរ ឈៀង បស្ចឹម នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនថៃ ។ ខេត្តនេះមានច្រកព្រំដែនអន្តរជាតិមួយដែលត្រូវបានរៀបចំឡើង ដើម្បីដោះដូរពានិជ្ជកម្ម និង ទេសចរ ច្រកអន្តរជាតិអូរស្មាច់នេះមានសាងសង់ តំបន់កម្សាន្ត សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។  ទេសចរ ភាគច្រើនជាជនជាតិថៃ ដែលមកកម្សាន្ត ឥតដាច់ក្នុងមួយថ្ងៃៗ រាប់រយនាក់ ព្រំដែនអន្តរជាតិអូរស្មាច់ មានចម្ងាយជាង៤១គ.ម ពីទីរួមខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ៦៨ ។

  ឧត្តរមានជ័យ មានទីតាំងនៅបណ្តោយខ្សែ ព្រំដែលភាគខាងជើងប្រទេសកម្ពុជា ។ខេត្តនេះ ជាកន្លែងអតីតយោធាខ្មែរក្រហម រក្សាមូលដ្ឋានរឹងមាំចុងក្រោយបំផុត ។ ទីក្រុងរបស់ខេត្តនេះ ឈ្មោះ ក្រុងអន្លង់វែង ដែលមានផ្ទះចុងក្រោយបំផុតរបស់ ប៉ុល ពត ( ឈ្មោះ សាលុតស )  ដែលជាមេដឹកនាំរបបខ្មែរក្រហម ដែលត្រូវបានចាត់ទុកដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ។ ខេត្តនេះក៏មានទឹកជ្រោះចំប៉ី សម្រាប់កម្សាន្ត ។ ទោះបីជាស្ថិតនៅទីដាច់ស្រយាល ខេត្តឧត្តរមានជ័យ មានទីតាំងប្រវត្តិសាស្រ្តមួយចំនួនដែលគួរតែទៅទស្សនា កម្សាន្ត នៅស្រុកអន្លង់វែង តាមបណ្តោយផ្លូវជាតិលេខ៦៨ប្រហែល ១០០គ.ម ភាគខាងកើតទីរួមខេត្ត ជាផ្ទះដែលជាកម្មសិទ្ធរបស់អតីតមេខ្មែរក្រហមតាម៉ុក  ពីឆ្នាំ ១៩៩៩ រហូតដល់ចុងឆ្នាំ ១៩៩៧ តំបន់នេះត្រូវបានរៀបចំ និងគ្រប់គ្រងដោយរាជរដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ន ។ រូបចម្លាក់ដែលនៅសេសសល់ខ្លះអធិប្បាយ ពីវិធីដែលជនឧទ្ទាមរស់នៅ និងរបៀបរៀបចំកងទ័ពអំឡុងការតស៊ូដ៏បង្ហូរឈាមរវាងខ្មែរនិងខ្មែរ ។ ជាងនេះទៅទៀត នៅក្នុងព្រៃជាគំនរនៃសំបកកង់ ដែលត្រូវបានគេជឿថាជាកន្លែងបូជា សព របស់ ប៉ុល​ ពត ដែលជាមេដឹកនាំរបបខ្មែរក្រហម ។ ភ្ញៀវទេសចរដែលឈប់នៅ ខេត្តឧត្តរមានជ័យ ជាញឹកញាប់តែងតែទៅអន្លង់វែង ដើម្បីទស្សនា រូបថតនៅទីនោះដែលពណ៌នា ចលនាតស៊ូ អតីតរបបខ្មែរក្រហម និង រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេស ដើម្បីឲ្យក្លាយទៅជាតំបន់ប្រវត្តិសាស្ត្រដែលខ្មែរគួរតែជៀសវាងកុំឲ្យកើតមានឡើងវិញទៀត ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World