ខេត្ត កំពត

ខេត្តកំពត  : មានរមណីយដ្ឋាន ៧កន្លែងគឺ

១.រមណីយដ្ឋានទឹកឈូ: មានចម្ងាយ ៨គ.ម ពីទីរួមខេត្តជារមណីយដ្ឋានធម្មជាតិ ។

២.រមណីយដ្ឋានស្រែអំបិល:មានចម្ងាយ ១៨គ.ម ពីទីរួមខេត្ត ។

៣.រមណីយដ្ឋានបូកគោ:មានចម្ងាយ ៤២គ.ម ពីទីរួមខេត្ត ដែលបានរកឃើញដោយជនជាតិ បារាំងម្នាក់ឈ្មោះ រូលួស ហើយរៀបចំនៅថ្ងៃទី ១៣ មេសា ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។ មានកម្ពស់ ១០៧៥ម៉ែត មានទឹកជ្រោះងូតឈ្មោះថា « ពពកវិល » ។ 

៤.រមណីយដ្ឋានកំពង់ត្រាច:មានចម្ងាយ ៨គ.ម ពីទីរួមខេត្ត ។

៥.រមណីយដ្ឋានវត្តកំពត:មានចម្ងាយ ២គ.ម ពីទីរួមខេត្ត ។

៦.រមណីយដ្ឋានភ្នំសេដាអោន:មានចម្ងាយ ៦គ.ម ពីទីរួមខេត្ត ។

៧.រមណីយដ្ឋានភ្នំល្អាង ។

    ខេត្តកំពត គឺជាទីក្រុងដ៏ល្បីល្បាញក្នុងចំណោមខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជានាសម័យអាណានិគមនិយមបារាំង ។ សំណង់ប្រវត្តិសាស្ត្រជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ ភស្តុតាង បង្ហាញឲ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំង ទៅលើខេត្តមួយនេះ ។ក្រៅពីមានទេសភាព ស្រស់ត្រកាលនៃព្រៃឈើ និងទឹកជ្រោះធម្មជាតិជាច្រើនកន្លែង ទឹកដីនេះបានអំណោយផលក្រៃលែងចំពោះដំណាំហូបផ្លែនានា ជាពិសេស ធូរេន សាវម៉ាវមង្ឃុត ល្មុត ខ្នុរ ជាងនេះទៀតមានចំការ ម្រិច ជាដើមដែលធ្វើឲ្យខេត្តនេះក្លាយជាប្រភពនាំចេញ ផ្លែឈើធម្មជាតិ មួយយ៉ាងសំខាន់ក្នុងប្រទេសផងដែរ ។ មិ​​​​​​​នតែប៉ុណ្ណោះ ទឹកសមុទ្រដ៏ខៀវស្រងាត់បានជាប្រភពផ្តល់នូវគ្រឿងសមុទ្រ យ៉ាងសម្បួរបែប សម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្ត និងនាំចេញផងដែរ ។ លើសពីនេះទៅទៀតខេត្តកំពត ក៏ជាទីតាំងផលិតអំបិលមួយដ៏ធំក្នុងប្រទេសកម្ពុជាផងដែរ ។ ភោគផលធម្មជាតិទាំងនេះ គឺជាសក្តានុពលភាព ដែលមាននៅក្នុងខេត្តកំពត ដែលជាប្រភពទាក់ទាញភ្ញៀវទេសចរ ឲ្យចូលចិត្តមកកំសាន្តជាពិសេសនាថ្ងៃចុងសប្តាហ៍នៅតាមតំបន់មួយចំនួនដូចជា ៖

១.ឧទ្យាជាតិមុនីវង្ស

   ឬហៅថាភ្នំបូកគោឋិតនៅចម្ងាយប្រមាណ ៤២គ.ម ពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច ។ បន្ទាប់ពីធ្វើដំណើរចេញតាមផ្លូវបំបែកពីផ្លូវជាតិលេខ ៣ ទេសចរនឹងបានឃើញនូវសម្រស់ត្រកាល នៃធម្មជាតិព្រៃឈើតាមបណ្តោយផ្លូវនោះចាប់តាំងពីជើងភ្នំរហូតដល់កំពូលភ្នំ ទេសចរក៏នឹងអាចលឺសម្លេងសត្វស្លាបគ្រប់ប្រភេទ ផងដែរ ។ គេអាចរំពៃរកមើលសត្វទាំងនោះតាមរយៈសម្លេងរបស់ពួកវា ដែលលេចនៅក្បែរៗទីនោះ ។ នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អាណានិគមនិយមបារាំងសម្រាប់ពួគេកំសាន្តលេងនៅគ្រប់រដូវ ។ ក្រៅពីនេះនៅមានទីវត្តអារាមដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមសំនាំរូបផ្ទាំងថ្មនៅទីនោះ មានរាងដូចសំពៅចំនួនប្រាំ ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្ត បាននោះគឺ ជ្រលងជ្រោះសែនជ្រៅប្រកបដោយ ព្រៃឈើខៀវស្រងាត់មានពពកបាំងតិច ៗ ផង ។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកម្ពស់ ១០៧៥ម៉ែត នេះផងដែរ ។ ក្រៅពីការទស្សនាសំណង់អគារប្រវត្តិសាស្ត្រ រួចហើយ ទេសចរអាចទៅកំសាន្តជាមួយនឹងធម្មជាតិវិញម្តងគឺ ទឹកជ្រោះដ៏សែនត្រជាក់៣ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់មក ។

 ២. រមណីយដា្ឋនទឹកឈូ

     គឺជារមណីយដ្ឋានធម្មជាតិមួយក្នុងខេត្តកំពត ដែលមានចម្ងាយ ៨គ.ម ពីទីរួមខេត្តតំបន់នេះមានទឹកធ្លាក់តាមជ្រលងភ្នំកំចាយរហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ទឹកធ្លាក់ថ្លាឈ្វេងមើលមើលឃើញបាតហូររេញ ៗ ពេលខ្លះហូរខ្លាំង កាត់ថ្មដាធំ ៗ បែកផ្កាត្រែង គេអាចធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកបានតាមរយៈស្ពានយោលមួយខ្សែ ដែលសន្ធឹងខ្លួនរង់ចាំទទួលទេសចរ ។ ក្រៅពីការងួតទឹកកំសាន្ត គេក៏អាចគយគន់នូវទេសភាពចំការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេសចំការធូរេន ដ៏ល្បីល្បាញរបស់ខេត្តនេះ ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនា ឲ្យឈានជើងចេញមិនរួចក្រោយពីត្រលប់ពីកំសាន្តនៅទឹកធ្លាក់ហើយនោះ ។ គេតែងឈៀងចូលទៅមើលសត្វប្លែក ៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើមានដូចជា ធូរេន សាវម៉ាវ មង្ឃុត ជាដើម ។ ក្រៅពីរមណីយដ្ឋានសំខាន់ៗ ទាំងពីរនេះ នៅមានតំបន់ដទៃទៀតដែលមានទេសភាពល្អ ៗ គួរឲ្យចាប់អារម្មណ៍ ផងដែរ ដូចជារមណីយដ្ឋានព្រែកអំបិល រមណីយដ្ឋានភ្នំកំពង់ត្រាចរមណីយដ្ឋានភ្នំឈ្ងោក រមណីដ្ឋានទំនប់ប្រវត្តិសាស្ត្រទាក់ក្រលា រមណីយដ្ឋានទំនប់ប្រវត្តិសាស្រ្តម្លេចស្រែអំបិល អមដោយកោះធម្មជាតិស្រស់ស្អាតជាច្រើនទៀតផង ។

    ខេត្តកំពត មានបរិយាកាសស្ងប់ស្ងាត់ និងទាក់ទាញ ជាទីក្រុងតូចដែលងាយស្រួលនឹងគួរចូលចិត្ត ទេសចរជាច្រើនដែលស្នាក់នៅក្នុងខេត្តនេះ សម្រាកតាមមាត់ស្ទឹង ដែលគេអាចហែលទឹកដែលពោរពេញដោយភាពត្រជាក់ ឬអាចជិះទូកលេងក្នុងស្ទឹង ។ កំពត់មានអ្វីច្រើនជាងទីក្រុង មាត់ស្ទឹងសម្រាប់សម្រាក ។ ខេត្តនេះមានទីកន្លែងអស្ចារ្យបែបប្រវត្តិសាស្ត្រ និងធម្មជាតិ ជាច្រើនដែលអាចទៅទស្សនាបានបម្រើជាច្រកចូលឆ្ពោះទៅកាន់ឧទ្យានជាតិបូកគោ ឆ្នេរសសមុទ្រកែប ទឹកឈូ ដែលមានទឹកហូរខ្លាំងនិងស្រស់ស្អាត និងកន្លែងគួរឲ្យទាក់ទាញផ្សេងៗទៀតនៅភាគនិរតីប្រទេសកម្ពុជា ។

     ឧទ្យានជាតិបូកគោមានប្រជាប្រិយខ្លាំង ដោយការសារមានអាកាសធាតុត្រជាក់តំបន់ភ្នំ និងជាកន្លែងដែល គេចូលចិត្តទៅលេងពេញមួយឆ្នំាក្នុងចំណោមប្រជាជន ក្នុងប្រទេសក៏ដូចជាជនបរទេស ។ ទេសភាពនៅលើកំពូលភ្នំមានការទាក់ទាញបំផុត ជាពិសេសនៅពេលព្រឹកពេលដែលគេអាចប៉ះពពក និងមានកម្លាំងពីខ្យល់អាកាសតំបន់ភ្នំ ។ ការទាក់ទាញផ្សេងទៀតបូករួមទាំងទឹកជ្រោះ ពពកវិល ដែលទឹកធ្លាក់យ៉ាងខ្លាំងផ្តល់នូវភាពត្រជាក់និងស្រស់ស្រាយដល់ទឹកដែលអាចមុជបាន ។ ឆ្លងកាត់ផ្លូវមិនឆ្ងាយប៉ុន្មានតំបន់ទឹកឈូ ក៏ជាកន្លែងទាក់ទាញទេសចរដ៏មានប្រជាប្រិយភាពមួយទៀតដែរ ។រមណីយដ្ឋានព្រែកអំប៉ាល់ រមណីយដ្ឋានកំពង់ត្រាច និងតំបន់អភិរក្សបក្សី អន្លង់ព្រីង ក៏ធ្វើឲ្យទេសចរឈប់ទស្សនានៅកំពតដែរ ។  

មាតិកា

Follow me on Google Plus

Like us on facebook

Hello World