ខេត្ត កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង : មានរមណីដ្ឋាន ៩ កន្លែងគឺ

  ១.រមណីយដ្ឋានភ្នំរាប់បាត្រ : មានចម្ងាយ ១២គ.ម ពីទីរួមខេត្ត ស្ថិតនៅ ភូមិអណ្តូងជ្រៃ ឃុំ អណ្តូងស្នាយ ស្រុករលាប្អៀរ ។

  ២.រមណីយដ្ឋានភ្នំសន្ទួច : មានចម្ងាយ ២គ.ម ពីទីរួមខេត្ត ស្ថិតនៅភូមិ សន្ទួច ឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ។

 ៣.រមណីយដ្ឋានភ្នំក្រាំងរមាស : មានចម្ងាយ ២គ.ម ពីទីរួមខេត្ត ស្ថិតនៅចន្លោះ ឃុំ ស្រែថ្មី និង ឃុំ ស្វាយជ្រុំ ស្រុក រលាប្អៀរ ។

 ៤.រមណីយដ្ឋានតំបន់ទេសចរណ៍បឹងទន្លេសាប :  ស្ថិតនៅមុខ ផ្សារក្រោម មានផ្ទះទឹក ឡូត៍នេសាទ បែលចិញ្ចឹមត្រី ។

 ៥.រមណីយដ្ឋានតារាជ : មានចម្ងាយ ១០គ.ម ពីទីរួមខេត្ត ស្ថិតនៅភូមិ ភ្នំតូច ឃុំ ពង្រស្រុង រលាប្អៀរ ។

 ៦.រមណីយដ្ឋានភ្នំនាងកង្រី ។

៧.រមណីយដ្ឋានភ្នំតាឥន្ទ ។

 ៨. រមណីយដ្ឋានឡូត៍នេសាទដែកដុល ។

 ៩. រមណីយដ្ឋានវត្តត្រឡែងកែង ។

     ខេត្តនេះឋិតនៅចម្ងាយប្រមាណ ៩៣គ.ម ពីរាជធានីភ្នំពេញ កាត់តាមផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំងជាទឹកដីមួយដែលល្បីល្បាញខាងសិប្បកម្មផលិតក្អមឆ្នាំង ។ មិនតែប៉ុណ្ណោះទឹកដីនេះក៏អំណោយផលខាងធនធានធម្មជាតិជាពិសេសត្រីបឹងទន្លេសាបដ៏សម្បូរបែបដែលជាធន់ធានយ៉ាងសំខាន់សម្រួលដល់ជីវភាពប្រជានេសាទខ្មែរយើង ។ បឹងទន្លេសាបមួយដ៏ធំសណ្តូកខ្លួនចំពាក់កណ្តាលទីរួមខេត្ត កំពង់ឆ្នាំង ដែលគេអាចមើលពីត្រើយម្ខាងនៃទន្លេឃើញភ្នំ មានសណ្ឋានដូចដងខ្លួនមនុស្សដេកចំហៀងខ្លួន ។ ភ្នំនោះហើយដែលខ្មែរយើងគ្រប់រូបសុទ្ធតែបានស្គាល់តាមរយៈរឿងព្រេងបុរាណ គឺរឿងឬទ្ធិសែននាងកង្រី ។កាលណានិយាយពីខេត្តកំពង់ឆ្នាំង គេនឹកឃើញដល់ភ្លាមភ្នំនាងកង្រី ដែលជាទីតាំងប្រវត្តិសាស្ត្ររបស់ខេត្តនេះ ។ គេអាចធ្វើដំណើរទៅកំសាន្តនៅរមនីយដ្ឋានភ្នំនាងកង្រី ដោយជិះទូក ឬ ជិះសាឡាង ឆ្លងកាត់ទន្លេសាបរយៈពេលប្រមាណកន្លះម៉ោង រួចធ្វើដំណើរតាមផ្លូវគោកប្រមាណជា ១៥នាទី បន្ថែមទៀត ។ ក្រៅពីភ្នំនាងកង្រីនេះ នៅមានទីតាំងមួយចំនួនទៀតក្នុងខេត្តនេះ ដែលប្រជាជនខ្មែរយើងចូលចិត្តទៅកំសាន្តទស្សនា ជាពិសេសក្នុងឱកាសបុណ្យទានម្តង ៗ ដូចជា ៖១.រមណីយដ្ឋានភ្នំរាប់បាត្រ : ឋិតនៅចម្ងាយ ១២គ.ម ពីទីរួមខេត្តតាមផ្លូវជាតិលេខ៥ក្នុងភូមិ អណ្តូងជ្រៃ ឃុំ អណ្តូងស្នាយ ស្រុក រលាប្អៀរ  ។ ទីនោះជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ទាក់ទងទៅនឹងរឿងព្រេងរបស់ ខ្មែរយើង ។

២.រមណីយដ្ឋានភ្នំសន្ទួច :  មានចម្ងាយ ២គ.ម ពីទីរួមខេត្ត ស្ថិតនៅភូមិ សន្ទួច ឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ។

៣.រមណីយដ្ឋានភ្នំក្រាំងរមាស : ឋិតក្នុងស្រុក រលាប្អៀរ នៅតាមដងផ្លូវជាតិលេខ៥ មានចម្ងាយ ២គ.ម ពីទីរួមខេត្ត ស្ថិតនៅចន្លោះ ឃុំ ស្រែថ្មី និង ឃុំ ស្វាយជ្រុំ ស្រុក រលាប្អៀរ ។ ទីនោះមានម្លប់ឈើធំ ៗ ខ្យល់ជំនោរត្រជាក់អមដោយទេសភាពស្រស់ត្រាកាល ។

៤.រមណីយដ្ឋានតំបន់ទេសចរណ៍បឹងទន្លេសាប :  ស្ថិតនៅមុខ ផ្សារក្រោម មានផ្ទះទឹក ឡូត៍នេសាទ បែលចិញ្ចឹមត្រី ។

៥.រមណីយដ្ឋានតារាជ : មានចម្ងាយ ១០គ.ម ពីទីរួមខេត្ត ស្ថិតនៅភូមិ ភ្នំតូច ឃុំ ពង្រស្រុង រលាប្អៀរ តាមផ្លូវជាតិលេខ ៥ ជាតំបន់ប្រវត្តិសាស្ត្រជាប់ទាក់ទងទៅនឹងរបបខ្មែរក្រហម ។

 ក្រៅពីភ្នំធម្មជាតិទាំងនេះខេត្តកំពង់ឆ្នាំងក៏មានប្រាសាទបុរណដែលភ្ញៀវទេសចរជាតិចូលចិត្តទៅ កំសាន្តនៅពេលមានពិធីបុណ្យទានប្រពៃណី ខ្មែរម្តង់ៗ ។ កំពង់ឆ្នាំងជាខេត្តដែលគេស្គាល់ច្បាស់តាមរយៈការធ្វើឆ្នាំងដីដ៏វិចិត្រ ។ ប្រជាជនក្នុងខេត្តនេះចូលចិត្តធ្វើ ឆ្នាំង ថូ និងប្រភេទរបស់របរធ្វើពីសេរ៉ាមិកផ្សេងទៀត អំឡុងពេលក្រោយការច្រូតកាត់រួច ។កន្លែងទស្សនាគួរឲ្យចាប់អារម្មណ៍បូករួមទាំងភូមិបណ្តែតទឹកចំនួនពីរ និងភូមិតូចៗល្បីល្បាញខាងធ្វើឆ្នាំង ។  ភាពស្ងប់ស្ងាត់ របស់ភូមិ អណ្តូងឫស្សី ជាកន្លែងដែលឆ្នាំងដីក្រហមត្រូវបានធ្វើនៅទីនោះ ។ ស្ទើរគ្រប់ផ្ទះទាំងអស់នៅបណ្តោយភូមិនេះ ប្រហែលជា ៧គ.ម ភាគខាងលិចទីរួមខេត្តឆ្លងតាមវាលស្រែដ៏មានទេសភាពស្អាតជាមួយស្ករត្នោត ក៏មានធ្វើឆ្នាំងផងដែរ ។ ភាគច្រើនឆ្នាំមិនមានលាបថ្នាំទេ ប៉ុន្តែត្រូវបានតុបតែងជាមួយការឆ្លាក់ និងការរចនាយ៉ាងផ្ចិតផ្ចង់មានទាំងការធ្វើឆ្នាំងជាមួយការធាក់ដោយកង់ ( របស់តូច ៗ ) ឬធ្វើជារូបរាងជាមួយឧបករណ៍ឈើធ្ងន់ ( ធំ ) ។ ការមើលការធ្វើឆ្នាំងជាការចាប់អារម្មណ៍ណាស់ ។

   ការជិះទូកជិត ៗ ពីមាត់ទន្លេនាំអ្នកទៅ ភូមិ បណ្តែតទឹកចំនួនពីរ ភូមិ កណ្តាលភាគខាងកើត និង ភូមិចុងកោះនៅភាគពាយព្យ ។ ប្រជាជនភាគច្រើននៅទីនេះជាជនជាតិវៀតណាម ។ ភូមិនេះបណ្តែតលើទឹក ពួកគេមានភាពស្រស់ស្អាតដូចអ្វីដែលភូមិដីគោកមានដែរដូចជា ផ្ទះ ហាង កន្លែងលក់ដូរ ហាងសាំង និងក៏មានព្រះវិហារឥស្លាមផងដែរ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World