ខេត្ត កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ  មានរមណីយដ្ឋាន ៤គឺ

១. រមណីយដ្ឋានអំពែភ្នំ  មានចម្ងាយ ៤៨ គ.ម ពីភ្នំពេញ ។

២. រមណីយដ្ឋានឧទ្យានជាតិសុរាម្រឹតកុសម មានចម្ងាយ ១១៧ គ.ម ពឺភ្នំពេញ ។

៣.រមណីយដ្ឋានភ្នំព្រៃខ្មែរ មានចម្ងាយ ៧០គ.ម ពីភ្នំពេញ ។

៤.រមណីយដ្ឋានតំបន់តេទឹកពុះ មានចម្ងាយ ១២៦គ.ម ពីភ្នំពេញ ។

    កំពង់ស្ពឺ មានចម្ងាយប្រមាណ ៤៨គ.ម ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ ។ខេត្តនេះសម្បូរទៅដោយដើមត្នោត ដែលជាប្រភពផលិតស្ករត្នោត ច្រើនជាងគេក្នុងប្រទេសហើយមានព្រះប្រទលជាប់ខេត្តកំពត ខេត្ត តាកែវ ខេត្ត កណ្តាល ខេត្តកោះកុងខេត្តកំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ ដែលរួមមានស្រុកចំនួន៨ ត្រូវជា ៨៧ឃុំ និង ១៣៥១ភូមិ លើផ្ទៃដីជាង ៧០១៩គ.ម

   តំបន់កំសាន្តសំខាន់ៗមានដូចជា ៖

 ១.ឧទ្យានជាតិគិរីរម្យ

    ស្ថិតក្នុងភូមិ ភ្នំដំរី ឃុំ គីរីរម្យ ស្រុង ភ្នំស្រួច មានចម្ងាយ ១១៧គ.ម ពីទីក្រុងភ្នំពេញ ។ឧទ្យានជាតិព្រះកុសមៈ ឬឧទ្យានជាតិ គីរីរម្យ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតលើភ្នំដែលមានកម្ពស់ ៧០០ម  និងមានលក្ខណៈពិសេសផ្សេងទៀតដែលអាច ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានៅទីនេះ ដូចជាព្រៃព្រឹក្សា ដ៏ស្រស់ស្អាត ដែលបាននាំចូលមកពីប្រទេសជប៉ុន ជាមួយនិងផ្កាអ័រគីដេរ ។ ខ្យល់អាកាសដ៏បរិសុទ្ធ លាយជាមួយនឹងសំណើម ព្រមទាំងមានទឹកធ្លាក់ផងនោះ ធ្វើឲ្យឧទ្យានជាតិគីរីរម្យ កាន់តែមានភាពមនោរម្យឡើងថែមទៀត ។

   តំបន់នេះត្រូវបានរៀបចំឡើងដោយព្រះមហាក្សត្រនរោត្តមសីហនុ ក្នុងបំណងជាទីតាំងសម្រាប់សម្រាកលំហែ នៅរដូវក្តៅព្រោះទីនេះមានទេសភាពស្រស់បំព្រង លាយឡំជាមួយសត្វគ្រប់ប្រភេទ និងរុក្ខជាតិព្រៃដ៏គួរឲ្យទាក់ទាញ ។ ឧទ្យាននេះមានឈ្មោះជាផ្លូការថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ ឋិតលើផ្ទៃដីជា ៣៥០០០ហិចតា និងត្រូវបានបង្កើតឡើងមុនគេក្នុងចំណោមឧទ្យានជាតិដទៃទៀត ។ ភ្នំគិរីរម្យកាលដើមឡើយគេហៅថាភ្នំសូរ្យវង្ស វរវង្សដោយផ្អែក តាមរឿងព្រេងដែលជាកាដំណាលត ៗ របស់ពួកអ្នកស្រុកដែលរស់នៅតំបន់នោះ ។ ឧទ្យាជាតិគិរីរម្យមានទឹកធ្លាក់ ទាំងអស់ចំនួនបីកន្លែង គឺ

ក.ទឹកធ្លាក់ទី១ ធ្វើដំណើរប្រមាណជា ១០នាទី ប៉ុណ្ណោះចូលទៅក្នុងព្រៃ ជាពិសេសនាពេលព្រឹកព្រលឹម ពិតជាមានទេសភាពធម្មជាតិគួរឲ្យចាប់អារម្មណ៍ ។

ខ.ទឹកធ្លាក់ទី២ គឺជាតំបន់ទឹកធ្លាក់ដែលអំណោយផល ដល់ភ្ញៀវទេសចរក្នុងការបរិភោគអាហារនៅទីនោះ ព្រោះមានទីតាំងល្អ និងមានជារោងសម្រាប់អង្គុយ ។ 

គ. ទឹកធ្លាក់ទី៣ គឺទឹកធ្លាក់ចំប់ ដែលតម្រូវឲ្យធ្វើដំណើរចេញពីផ្លូវបំបែកពីទឹកធ្លាក់ទី១ ទៅដល់ទីតាំងសំចត យានយន្ត គេត្រូវធ្វើដំណើរប្រមាណជា ៤គ.ម បន្តចូលក្នុងព្រៃ ឡើងលើភ្នំដោយថ្មើរជើង ឬជិះរទេសគោរបស់ អ្នកស្រុកដែលរងចាំទទួលទេសចរជាស្រេចនៅទីនោះ ។ នៅតាមផ្លូវតាមផ្លូវទៅកាន់ទឹកធ្លាក់ចំប់គេក៏អាចរីករាយជាមួយ ទេសភាពធម្មជាតិនានា ដើមឈើតូចធំ នៅតាមដងផ្លូវ លាយឡំជាជាមួយនឹងសម្រែកសត្វបក្សាបក្សីដែលលាន់ឮឡើង ពីមាត់ជ្រោះ និងនៅជិតៗ អ្នកដំណើរ ។ ទឹកជ្រោះដែលមានកម្ពស់ប្រមាណ ១២ម ហូរធ្លាក់ទម្លាក់ខ្លួនលើផ្ទាំងសិលា បែកទឹកខ្ចាយ ដែលធ្វើឲ្យអ្នកដែលទៅដល់ទីនោះហើយទ្រាំមិនបានត្រូវតែងូតទឹកលេងកំសាន្ត ។

២.រមណីយដ្ឋានអំពែភ្នំ

    អំពែភ្នំឋិតនៅលើទឹកដីខេត្តកំពង់ស្ពឺ ក្នុងភូមិ ពីរ ស្រុក ច្បាម ទីមួយគឺភូមិ តាំងទន្លេ ឃុំ សុព័រទេព និង ភូមិ អំពែភ្នំ ឃុំ ស្វាយក្រវាន់ ស្រុក ច្បាមន មានចម្ងាយ ៤៨ គីឡូម៉ែត ពីទីក្រុង ភ្នំពេញ ។ កន្លែងនេះជារមណីយដ្ឋាន បែបប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលមានវត្តចាស់ មួយឈ្មោះវត្ត អំពែភ្នំ ឋិតលើកំពូលភ្នំនៅត្រើយម្ខាងដែលអាចធ្វើដំណើរឆ្លង កាត់ដោយថ្មើរជើង លើស្ពានយោលឈើមួយខ្សែ សន្ធឹងកាត់ទទឹងស្ទឹងតូចមួយមានវាលខ្សាច់អាចឲ្យអ្នក ទេសចរកម្សាន្តសប្បាយ សម្រាកលំហែបាន ។

 ៣.ទេរទឹកពុះ

  តំបន់នេះសម្បួរទៅដោយជនជាតិគួយរស់នៅ ។ ជាតំបន់ធម្មជាតិកម្រមាន ដែលឋិតនៅចម្ងាយ ៦០គ.ម ពីទីរួមខេត្តកំពង់ស្ពឺ ក្នុងស្រុកឳរ៉ាល់ ឃុំ សង្កែសាបទ ភូមិ ភ្នំទេរ ។តំបន់នេះមានទំហំ ៥ហិចតា ដុះព័ទ្ធជុំវិញដោយស្មៅកក់មានទឹកចេញពីក្នុងដឺខួបប្រាំងវស្សាមានកំដៅ ៧០អង្សាសេ ដែលអ្នកស្រុកនៅតំបន់នោះចាត់ទុកជាតំបន់ សក្តិសិទ្ធរបស់ពួកគេនិងតែងតែយកទឹកនៅទីនោះលុបមុខ ជម្រះខ្លួនដោយគិតថាអាចព្យាបាលជម្ងឺ គ្រប់ប្រភេទបាន ។

    សូមបញ្ជាក់ថាទឹកនៅតំបន់នោះមានផ្ទៃត្រឹមតែ ៨០ម ប៉ុណ្ណោះដែលតែងតែមានផ្សែងហុយៗ ឥតដាច់ ក្រោមកម្តៅ ៧០អង្សាសេ ។ ទឹកនៅទីនោះមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ ដែលជាសារធាតុតែងតែកើតមានឡើងនៅក្នុងតំបន់ណាដែលមានភ្នំភ្លើងផ្ទុះ ឬជាមាត់ភ្នំភ្លើង ។ កំពង់ស្ពឺនៅខាងលិចទីក្រុងភ្នំពេញហើយនៅជិតច្រកចូលទីក្រុងភ្នំពេញ បំផុតហើយក៏ជាខេត្តមួយត្រូវបានគេមើលរំលង ប៉ុន្តែជាកន្លែងពិសេសមួយដែលមិនសូវមានភ្ញៀវទេសចរ ទៅទស្សនាប៉ុន្មានទេ ។ កំពង់ស្ពឺជាខេត្តល្បីល្បាញពីការផលិតស្ករត្នោត ដែលមានគុណភាពល្អ បំផុតនៅក្នុងប្រទេសកម្ពុជា ។ ខេត្តនេះក៏ផលិតទឹកត្នោតជូរនិងស្រាទឹកត្នោតផងដែរ ។ភ្នំឳរ៉ាល់ជាភ្នំខ្ពស់ជាងគេបំផុត ដែលមានទីតំាងនៅព្រំដែនខេត្តដូចជា កណ្តាលកោះកុង ពោធិ៍សាត់ តាកែវ និងកំពង់ឆ្នាំង ។ ភ្នំនេះមានកម្ពស់ ១៨១៣ម ពីនីវោសមុទ្រ  ។

មាតិកា

Follow me on Google Plus

Like us on facebook

Hello World