ខេត្ត កំពង់ធំ

ខេត្តកំពង់ធំ :មានរមណីដ្ឋាន ៤កន្លែងគឺ

១. រមណីយដ្ឋានគុហ៍មតរ  មានចម្ងាយ ៩៦ គ.ម ពីភ្នំពេញស្ថិត ភូមិ ត្រដក់ ឃុំ ពង្រស្រុក បារាយ៍ ។

២.រមណីយដ្ឋានក្រុមប្រាសាទសម្បូរព្រៃគុហ៍  មានចម្ងាយ ៣៧ គ.ម ពីទីរួមខេត្ត ជាប្រភេទរមនីយដ្ឋាន វប្បធម៌ ស្ថិតនៅភូមិសម្បូរ ស្រុក ប្រាសាទសម្បូរ ។ 

៣.រមណីយដ្ឋានភ្នំសន្ទុក  មានចម្ងាយ ១៧ គ.មពីទីរួមខេត្ត ជាប្រភេទរមណីដ្ឋានវប្បធម៌ និងធម្មជាតិ ស្ថិតនៅភូមិកោះ ឃុំ កោះ ស្រុកសន្ទុក ខេត្ត កំពង់ធំ ។

៤.រមណីយដ្ឋានព្រៃប្រស់ មានចម្ងាយ ១៦ គ.ម ពីទីរួមខេត្ត ឋិតនៅ ភូមិ ព្រៃព្រាលឃុំ ព្រៃព្រាល ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។

    កំពង់ធំជាផ្នែកកណ្តាលនៃប្រទេសកម្ពុជា មានផ្ទៃដីប្រមាណ ១៣,៨១៤ គីឡូម៉ែតការេ ជាប់បឹងទន្លេសាប និងខេត្តសៀមរាប នៅផ្នែកខាងកើត ភាគខាងត្បូង ជាប់ខេត្តកំពង់ចាម និងខេត្ត កំពង់ឆ្នាំង រីឯផ្នែកខាងកើតជាប់ជាមួយ ខេត្ត ស្ទឹងត្រែង និងខេត្តក្រចេះព្រមទាំងមានព្រំប្រទល់ជាមួយខេត្តព្រះវិហារ នៅភាគខាងជើង ។ ខេត្តនេះ មា​នស្ទឹងមួយដែលមានប្រវែងវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា គឺស្ទឹងសែនដែលហូរមកពីខេត្តព្រះវិហារ ចូលទៅក្នុងបឹងទន្លេសាប កាត់តាមទីរួមខេត្តកំពង់ធំ ដែលជាហេតុធ្វើឲ្យទីរួមស្រុកនៃខេត្តនេះយកឈ្មោះតាមស្ទឹងនោះ ។ ខេត្តនេះមាន ចម្ងាយ ១៦៨គីឡូម៉ែត ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៦A មានប្រជាជនរស់នៅយ៉ងកុះករដែលប្របករបររកស៊ីធ្វើស្រែចម្ការ នេសាទ និង អាស្រ័យអនុផលព្រៃឈើជាដើម ។

១.ភ្នំសន្ទុក

   ជារមណីយដ្ឋានបែបធម្មជាតិ ប្រវត្តិសាស្រ្ត រួមជាមួយការកែលម្អខ្លះឋិតនៅក្នុងស្រុកសន្ទុក ចម្ងាយ ១៧គ.ម ពីទីរួមខេត្ត ។ ភ្នំនេះមានកម្ពស់ ១១៨០ម៉ែត ដែលអាចឲ្យទេសចរគយគន់នូវទេសភាពដ៏ប្រណីតនៃវាលស្រែ ចម្ការដំណាំរបស់ប្រជាពលរដ្ឋពីលើកំពូលភ្នំត្រង់ចំណុចចាន់រ៉ែ ដែលមានផ្ទាំងថ្មដារាបស្មើពីធម្មជាតិ លាយឡំជាមួយ ក្លិនផ្ការំដួលនាពេលព្រឹកព្រលឹម ឬពេលល្ងាចជាប់ចិត្តក្រៃលែង ។ នៅលើកំពូលភ្នំមានស្លាកស្នាមប្រវត្តិសាស្ត្រមួយចំនួន ដូចជាស្នាមព្រះបាទជាន់ទុក ព្រះអង្គបរិនិព្វាន ដោះក្រមុំជាដើម ព្រមទាំងមានព្រះវិហារចិន នៅលើនោះផងដែរ ។ រៀងរាល់ល្ងាចមានសត្វស្វាជាច្រើនបានមកជួបជុំគ្នានៅត្រង់ជណ្តើរឡើងចុះកំពូលភ្នំ ដែលគេអាចមើលឃើញសកម្មភាពផ្សេងៗ របស់ពួកវាជាទស្សនីយភាពបន្ថែមការចាប់អារម្មណ៍ដល់ភ្ញៀវទាំងឡាយ មិនតែប៉ុណ្ណោះនៅអមសងខាងជណ្តើរឡើង មានដើមឈើធំ ៗ ដែលគេអាចស្គាល់ឈ្មោះនិងប្រភេទរបស់វាបានតាមរយៈអក្សរសំគាល់នៅតាមដើមឈើនីមួយៗ ដែលគេបានសរសេរឡើង ក្រៅពីទស្សនីយ ប្លែកៗទាំងនេះ នៅមានសត្វកំប្រុករាប់សិបក្បាលលោតចុះឡើង ប្រឡងគ្នាពីដើមឈើមួយទៅដើមឈើមួយទៀត ហាក់ដូចជាពុំមានខ្លាចរអាចំពោះអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនេះបន្តិចណាសោះ ។

២.ប្រាសាទសម្បូរព្រៃគុហ៍

   ប្រាសាទនេះជា រាជធានី ឥសានបុរេប្រវត្តិ របស់ខ្មែរសម័យចេនឡា ដេលកសាងឡើងដោយព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧ ធ្លាប់តែមានឈ្មោះល្បីល្បាញនាសម័យនោះ រហូតមកដល់បច្ចុប្បន្ននេះនៅសល់តែការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះ រីឯការក្រុមប្រាសាទបុរាណនេះត្រូវបានរងការបំផ្លិចបំផ្លាញដោយសង្គ្រាម និងធម្មជាតិឥតមេត្តាដល់ការខិតខំ របស់បុព្វបុរស ដែលបាននិម្មិតសម្បត្តិទាំងនេះឡើងទុកជាកេរ្តិ៍ដំណែលដល់កូនខ្មែរជំនាន់ក្រោយសោះឡើយ ។ ឋិតនៅកណ្តាលព្រៃដោយខ្វះការយកចិត្តទុកដាក់ ជិត១ទសវត្ស ពីឆ្នាំ ១៩៧១ ដល់ ១៩៨០ តំបន់ប្រាសាទនេះត្រូវបានរួបរិតដោយរុក្ខជាតិតូចធំដែលចាក់ឬសបញ្ចៀតញែកថ្មជញ្ជាំងប្រាសាទ ឲ្យបាក់បែកធ្លុះធ្លាយ ។ តែទោះយ៉ាងណាក៏ដោយបច្ចុប្បន្ននេះតំបន់ប្រាសាទទាំងមូលត្រូវបានយកចិត្តទុកដាក់ ការពារ និងបន្តជួសជុលឡើងវិញ ដោយសង្ឃឹមថានឹងមានភ្ញៀវទេសចរ ចូលមកទស្សនា ស្វែងយល់កាន់តែច្រើនឡើង ។ តំបន់ប្រាសាទនេះត្រូវបានគេរកឃើញថាមានប្រាសាទសរុបចំនួន ១៤០ប្រាសាទ ដែលបែងចែកជា៤ក្រុម ៖

ក.ក្រុមប្រាសាទខាងជើង ឈ្មោះក្រុមប្រាសាទសម្បូរ

ខ.កុ្រមប្រាសាទកណ្តាលហៅថា ប្រាសាទតោ

គ.ក្រុមបា្រសាទខាងត្បូង ហៅថាប្រាសាទយាយព័ន្ធ

ឃ.ក្រុមប្រាសាទក្រោលរមាស ឋិតចម្ងាយ ២ គ.ម ពីប្រាសាទសម្បូរ ។

៣.ខេត្តកំពង់ធំមាន បឹងមួយដ៏ធំ

    បឹងនេះមានទឹកថ្លាឈ្វេងខួបប្រាំងវស្សា គឺបឹងព្រៃប្រស់ ឋិតក្នុងភូមិ ព្រៃព្រាល ឃុំព្រៃព្រាល ស្រុក កំពង់ស្វាយ ចម្ងាយ ១៦គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ ៦A បឹងនេះមានផ្ទៃប្រមាណជាង ២០០០,០០០ម ជាជ្រុងត្រីដំរី ។ គេអាចទៅកម្សាន្តជាលក្ខណៈគ្រួសារ ដោយបរិភោគ អាហារនៅទីនោះឬរៀបចំអាហារផ្ទាល់ខ្លួនក៏បានដែរ មានខ្ចុះសម្រាប់ជួលអង្គុយលេងតាមមាត់ទឹកដែលអាចឲ្យភ្ញៀវជិះទូក ងូតទឹក ស្ទូចត្រី និងស្រូបយកខ្យល់អាកាសបរិសុទ្ធ បាននៅគ្រប់រដូវ ។

៤.វត្តប្រាសាទអណ្តែត

    គេតែងដំណាលថា ទោះបីមានទឹកជំនន់ធំប៉ុណ្ណាក៏ដោយ ក៏ទីតាំងវត្តប្រាសាទអណ្តែតនេះមិនដែលលិចទេ ។ ទីនេះជាទីជួបជុំគ្នាក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងឆ្ងាយជិត ។ ខេត្តនេះមានទីតាំងនៅចំណុចកណ្តាល ប្រទេសកម្ពុជា ហើយកំពង់ធំជាខេត្តមួយខេត្តប្រាំដែលព័ទ្ធជុំវិញបឹងទន្លេសាប និងសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រដូចជាប្រាសាទដែលបន្សល់ទុកមុនសម័យអង្គរ ។ ប្រាសាទសម្បូរព្រៃគុហ៍ដ៏ល្បីល្បាញ ជារាជធានីសម័យបុរាណមួយដែលមានប្រាសាទថ្មដុតប្រមាណជា ២០០ នៅក្នុងខេត្តនេះ ។ ទីក្រុងនេះបានសាងឡើងអំឡុងរជ្ជកាលព្រះបាទឦសានវរ្ម័ន នៅពេលដែលទ្រង់ផ្សះផ្សារបានដោយជោគជ័យរវាងចេនឡាគោក និងបូរណភាពទឹកដីខ្មែរ  ដីទឹកនៃចេនឡាទឹក ។ សម្បូរព្រៃគុហ៍ជារាជធានីខ្មែរជាច្រើនសតវត្សមកហើយ ។ជាការចាប់អារម្មណ៍បំផុតសម្រាប់ការទៅ ទស្សនាប្រាសាទសម្បូរព្រៃគុហ៍ ដំបូងមុនពេលបង្ហួសទៅតំបន់អង្គរ ដែលការរចនាបថជាមូលដ្ឋានគំនិតដំបូង របស់អរិយធម៌នាសម័យអង្គរ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World