ខេត្ត កោះកុង

ខេត្តកោះកុង : មានរមណីយដ្ឋាន ៩កន្លែងគឺ

 ១.រមណីយដ្ឋានចាំយាម:មានចម្ងាយ ១០ គ.ម ពីទីរួមខេត្ត ។

២.រមណីយដ្ឋានកោះមូល:មានចម្ងាយ ២៤ គ.ម ពីទីរួមខេត្ត ។

៣.រមណីយដ្ឋានឃុនឆាងឃុនផែន:ជារមណីយដ្ឋាន ប្រវត្តិសាស្ត្រដែលមានចម្ងាយ ១ គ.ម ពីទីរួមខេត្ត ។

៤.រមណីយដ្ឋានក្បាលឆាយ:មានចម្ងាយ ២៥ គ.ម ពីទីរួមខេត្ត ។

៥.រមណីយដ្ឋានឆ្នេរខ្សាច់តាមព្រែកកោះបៅ ។

៦.រមណីយដ្ឋានព្រៃកោងកាង ។

៧.រមណីយដ្ឋានឆ្នេះកោះកុងយាយឆាយ ។

៨.រមណីយដ្ឋានឆ្នេរស្រុកគិរីសាគរ ។

៩.រមណីយដ្ឋានឆ្នេរកោះកុងក្រៅ ។

    ខេត្តកោះកុងមានចម្ងាយប្រមាណ ២៧១គីឡូម៉ែត ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤ ។ ខេត្តនេះឋិតនៅជាប់មាត់សមុទ្រ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតមានកោះ និងផ្កាថ្មច្រើនប្រភេទដែលទេសចរជនជាតិបរទេសចូលចិត្តទៅកំសាន្ត និងសិក្សាស្រាវជ្រាវ ។ខេត្តនេះក៏សម្បូរភោគផលសមុទ្រស្រស់ ៗ ជាពិសេស ក្តាម ខ្យង បង្គា ត្រី ជាដើមដែលអាចរកបាននៅលើទឹកដីខេត្តកោះកុង និងក្នុងដែលសមុទ្រខ្មែរយើង ។ ដោយសារអំណោយផលនៃទីតាំងរបស់ខេត្តនេះ នៅជាប់ព្រំដែន និងជាប់ឆ្នេរសមុទ្រកន្លែងកំសាន្តនានា ត្រូវបានបង្កើតឡើងដើម្បីទាក់ទាញ ទេសចរឲ្យចូលចិត្តមកកំសាន្តនៅទីនេះ ។

១.រមណីយដ្ឋានចាំយាម

   មានចម្ងាយ ១០គីឡូម៉ែត ពីទីរួមខេត្ត ជាប់ព្រំដែនកម្ពុជាថៃ ជាប្រភេទរមណីយដ្ឋានធម្មជាតិ ​និង កែច្នៃបង្កើតឡើងនៅឆ្នាំ ១៩៩៧ ។ នៅទីនោះមានទេសភាពស្រស់ស្អាតនិងមានសួនសត្វមួយផងដែរដែលទេសចរអាចកំសាន្តសប្បាយរីករាយជាមួយនឹងការសម្តែងរបស់សត្វនៅទីនោះ​ ។

២.រមណីយដ្ឋានទឹកធ្លាក់តាតៃ          

    ជារមណីដ្ឋានធម្មជាតិមានចម្ងាយប្រមាណ ២០ គ.ម ពីទីរួមខេត្តតាមបណ្តោយផ្លូវជាតិលេខ ៤៨ ក្នុង ភូមិ តាតៃ ឃុំ តាតៃ ស្រុក ស្មាច់មានជ័យ ។ ទីនេះជាតំបន់ទឹកធ្លាក់មាន២ជាន់ ដែលជាន់ទី ១ មានកម្ពស់ ៥ម  ទៅ ៦ម ជាជម្រាល  ជានទី២ មានកម្ពស់ ១២មទៅ ១៥ម ។

៣.រមណីយដ្ឋានកោះមូល

    ជាកោះមួយធំជាងគេនៅកម្ពុជាដែលមានបណ្តោយប្រមាណ ២២ គ.ម នឹងទទឹង៧ គ.ម ។ កោះនេះ មានចម្ងាយ ២៤ គ.ម ពីទីរួមខេត្តឋិតនៅក្នុងស្រុកកោះកុង មានកម្ពស់ ៣៥០ម៉ែត ពីនីវ៉ូទឹកសមុទ្រ មានទឹកធ្លាក់ ១០កន្លែង ដែលមានកម្ពស់ជាមធ្យម ៦ម៉ែត ទៅ ២៥ម៉ែត ។ មានឆ្នេរខ្សាច់សក្បុសចំនួន ៦កន្លែង ដែលមានឈ្មោះថា ឆ្នេរដើមដូងទីមួយរហូតដល់ ដើមដូងទីប្រាំមួយ ។

     ក្រៅពីតំបន់ទាំងនេះនៅមានតំបន់មួយចំនួនទៀតដូចជា កោះប៉ោ កោះស្តេចឃុនឆាងឃុនផែន ស្រែអំបិល ជាដើម ដែលសុទ្ធតែជាទស្សនីយភាពប្លែក ៗ សម្រាប់ទេសចរ ទាំងជិត និងឆ្ងាយ ។ កោះកុងជាខេត្តដែលមានឈ្មោះល្បីជាយូរមកហើយថាជា ទីតាំងព្រំដែន « តំបន់សត្វព្រៃភាកខាងលិច » ។ មានទីតាំងនៅភាគនិរតីនៃប្រទេសនៅជិតស្ទឹង កាពូ ទីក្រុង នៃខេត្តនេះមានចម្ងាយតែ ១០គីឡូម៉ែត ពីព្រំដែនប្រទេសថៃ ។ កោះកុងមានឆ្នេរសមុទ្រវែងនិងគ្របដណ្តប់ដោយព្រៃឈើមួយភាគនៃភ្នំ ក្រវ៉ាញ និងសួនឧទ្យានជាតិ គិរីរម្យ ។ ការទាក់ទាញទេសចរបូករួមទាំងសួនកំសាន្ត ឆ្នេរសមុទ្រ ទឹកជ្រោះ និងព្រៃ កោងកាង ។

   នៅជិតឆ្នេរសមុទ្រកោះកុង មានកោះជាច្រើន ក្នុងនោះមានកោះមួយដែលជាទីចាប់អារម្មណ៍គឺ កោះកុងខៅ ជាស្ថានសួគ៌នៃព្រៃដែលគ្មានមនុស្សរស់នៅ សែលមានឆ្នេរខ្សាច់ពណ៌សយ៉ងស្រស់ស្អាត ចំនួនប្រាំពីរកន្លែង ។ គេអាចធ្វើដំណើរទៅកោះនេះដោយគ្រាន់តែជិះតាក់ស៊ីសែសិប្រាំនាទី ពីឆ្នេរសមុទ្រមក ។

    កោះកុងរីករាយនិងគម្រោងអភិវឌ្ឍន៍ ទេសចរណ៍មួយចំនួនដែលធ្វើឲ្យខេត្តនេះក្លាយជាទិសដៅទេសចរណ៍ដ៏អស្ចារ្យមួយ ។ ខេត្តនេះតភ្ជាប់ទៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដោយស្រែអំបិល តាមរយៈផ្លូវជាតិលេខ ៤ ។ ផ្លូវទើបកសាងថ្មីនេះផ្តល់ឲ្យភ្ញៀវទេសចរនូវ ជម្រើសមួយទៀតដើម្បីទៅដល់ខេត្តតាមផ្លូវជាតិ ។ ផ្លូវនេះត្រូវបានគេណែនាំសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ ហើយផ្លូវនេះកាត់តាមតំបន់ដែលមានការអភិវឌ្ឍ តិចបំផុត របស់ប្រទេសកម្ពុជា គឺតំបន់ភ្នំក្រវ៉ាញ ។ ព្រៃភ្នំដ៏ក្រាស់ ស្ទឹង និង ទឹកធ្លាក់ ដ៏ស្រស់ស្អាត និង រង្វាន់នៃការផ្សងព្រេង ជាមួយកន្លែងដែលមានទេសភាពស្រស់ស្អាត សម្រាប់អ្នកឈប់តាមផ្លូវ និង សម្រាប់ការថតរូបយ៉ាងពិសេស ។

     ព្រៃកោងកាងដុះលាតសន្ធឹងពីឆ្នេរកែប រហូតដល់ខេត្តកោះកុង ដែលគ្របដណ្តប់ផ្ទៃដីច្រើនជាង ៥០០០ហិចតា ក្នុងខេត្តកោះកុង ។ ព្រៃកោងកាងជាដើមឈើតំបន់ត្រូពិកពិសេសដែលអាចដុះតាជាយសមុទ្រ ជាកន្លែងប្រសព្វរវាងព្រៃ និងសមុទ្រ ។ ព្រៃដុះតាមសមុទ្រទាំងនេះ ជាកន្លែងបង្កាត់ពូជសម្រាប់បង្គា មឹក ក្តាម គ្រំ ខ្យង និងត្រី ជាពិសេសការជិះទូកលេងដែលហាក់ដូចជារីករាយនឹងផ្ទៃទឹក ជាជាងនៅក្នុងទឹក ។ ទីនោះក៏ជាជម្រកសម្រាប់សំបុកសត្វរស់នៅតាមឆ្នេរសមុទ្រមួយចំនួនដូចបក្សី បង្គួយ កន្ធាយ សមុទ្រ និងប្រភេទសត្វមួយចំនួនទៀត ។

មាតិកា

Follow me on Google Plus

Like us on facebook

Hello World