ខេត្ត ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង:មានរមណីយដ្ឋាន ៤កន្លែងគឺ

- រមណីយដ្ឋានអូរពងមាន់ មានចម្ងាយ ៩គ.ម ពីទីរួមខេត្ត ។

- រមណីយដ្ឋាន ថាឡាបរិវាត់ មានចម្ងាយ ៤ គ.ម ពីទីរួមខេត្ត ។

- រមណីយដ្ឋាន កោះខ្សាច់ មានចម្ងាយ ៥ គ.ម ពីទីរួមខេត្ត ។

- រមណីយដ្ឋាន វត្តហាំងខូបា ជាមណ្ឌលវប្បធម៌ប្រវត្តិសាស្ត្រ ។

    ឋិតនៅភាគឥសាននៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនកម្ពុជាឡាវ ខេត្តស្ទឹងត្រែងទទួលរបបទឹកទន្លេមេគង្គ បន្តពីប្រទេសឡាវ ដោយមានបែកចេញដៃជាច្រើនដូចជាទន្លេសេសាន ទន្លេស្រែពក ជាដើម ។ ដោយ សារ សក្តានុពលភាពផ្នែកទេសចរ មិនសូវអំណោយផល ខេត្តនេះមានចម្ងាយផ្លូវប្រមាណ ៤៥៥គីឡូម៉ែត ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧ ពុំសូវមានការចាប់អារម្មណ៍ពីអ្នកទេសចរប៉ុន្មាននោះទេ ។ ទេសចរទៅកំសាន្តនៅទីនេះ គឺគ្រាន់តែចង់ទទួលអារម្មណ៍ប្លែកជាមួយទិដ្ឋភាពស្រស់ស្អាតនៃទន្លេមេគង្គនិង ទន្លេសេកុងប៉ុណ្ណោះ លើសពីនេះពួកគេចង់សាកល្បងនូវឳជារសដ៏ឆ្ងាញ់ពិសានៃត្រីទន្លេ គឺត្រីប៉ាស៊ីអ៊ី និង ត្រីប៉ារ៉ា ។ ហេតុនេះ ហើយទើបខេត្តនេះ បានខិត ខំប្រើប្រាស់ធនធានដែលខ្លួនមានដើម្បីកែច្នៃជាតំបន់កំសាន្តផ្សេង ៗ ទាក់ទាញដល់ទេសចរ ។ ប៉ុន្តែប្រសិនបើគេធ្វើដំណើរ តាមដងផ្លូវទៅកាន់ទីរួមខេត្តស្ទឹងត្រែង នោះគេនឹងប្រទះភ្នែកនូវធម្មជាតិដ៏ត្រកាលនៃព្រៃឈើដែលអម តាមសងខាងផ្លូវ ជាជម្រករបស់សត្វព្រៃគ្រប់ប្រភេទ ។ គេសង្គេតឃើញមានតំបន់ខ្លះប្រជាពលរដ្ឋនៅក្នុងខេត្តតែងតែនាំគ្នាទៅលេងកំសាន្តញឹកញាប់ដូចជា៖

 ១.តំបន់អូរពងមាន់

   នៅក្នុង ភូមិ អូពងមាន់ ឃុំ អូរពងមាន់ ស្រុក ស្ទឹ្ងត្រែង ចម្ងាយ៩គីឡូម៉ែត ពីទីរួមខេត្ត ។ ជាតំបន់កែច្នៃបឹងធម្មជាតិ ដែលមានប្រភពទឹកពីក្នុងដីចម្ងាយប្រមាណណ៥០គ.មពីតំបន់នេះ ដែរអំណោយផលដល់ទេសចរក្នុងការសម្រាកលំហែ ងូតទឹកព្រមទាំងស្ទួចត្រីផងដែរ ។

 ២- កោះខ្សាច់

    ជាតំបន់នៅតាមដងទន្លេសេកុង ប្រមាណ ៥គីឡូម៉ែត ពីទីរួមខេត្ត ។ ទីនេះទេសចរអាចទៅកំសាន បានតែនៅរដូវប្រាំងប៉ុណ្ណោះព្រោះរដូវវស្សាតំបន់នេះត្រូវទឹកទន្លេឡើងលិចបាត់ ។ តំបន់នេះ មានឆ្នេរខ្សាច់សក្បុស ប្រវែងជាង ២គីឡូម៉ែត ។ ក្រៅពីតំបន់ទាំងពីរនេះគេនៅឃើញមានតំបន់ខ្លះទៀតដូចជា វត្តហំាងខូបា ដែលមានអាយុជាង ៣០០ឆ្នាំមកហើយទេសចរចូលចិត្តទៅកំសាន្តនៅពេលមានកម្មវិធីបុណទានម្តងៗ ។ មួយទៀតគឺតំបន់ប្រាសាទព្រះគោ ឋិតនៅស្រុក ថាឡាបរិវាត់ ដែលត្រូវជិះទូកឆ្លងកាត់ទន្លេសេកុង និងទន្លេមេគង្គ ចម្ងាយប្រមាណ ៤គីឡូម៉ែត ដើម្បីទៅដល់ទីនោះ ។

  ស្ទឹងត្រែងជាខេត្តដ៏ស្រស់ស្អាតមួយ មានទីតាំងលើខ្ពង់រាបតាមបណ្តោយទន្លេមេគង្គដែលប្រសព្វជាមួយទន្លេសេកុង ។ ខេត្តនេះមានចម្ងាយប្រហែល ៤៥៥គ.ម ពីទីក្រុងភ្នំពេញនិង ៤០គ.ម ពីព្រំដែនឡាវ ។ ទីក្រុងដ៏ស្អាតនេះជាប់នឹងបាលុង (រតនគិរី) ហើយមានអ្វីច្រើនជាងការឈប់សម្រាកពីការធ្វើដំណើរ ។ ស្ពានសេកុង ជាការទាក់ទាញ និងបម្រើការដឹកជញ្ជូនយ៉ាងងាយស្រួលទៅព្រំដែនឡាវ ។

  ខេត្តស្ទឹងត្រែងមានការទាក់ទាញទេសចរ គួរឲ្យកត់សម្គាល់មួយចំនួន ។ ទឹកជ្រោះសុភមិត្រ មិនដែលបញ្ឈប់ភ្ញៀវពីការចូលទស្សនា និងមានទន្លេមេគង្គដ៏មានឥទ្ធិពលដែលជាជម្រកនៃ សត្វផ្សោតទឹកសាបដ៏កម្រ ។ថាឡាបរិវាត់ មានចម្ងាយត្រឹមតែ ៤គីឡូម៉ែត ប៉ុណ្ណោះពីទីរួមខេត្ត ។ ទីនោះអាចទៅមកបានដោយឆ្លងទន្លេសេកុង ។ ថាឡាបរិវាត់ ជាកន្លែងប្រវត្តិសាស្រ្តដែលមានប្រាសាទព្រះគោ ជាប្រាសាទថ្មសតវត្សទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ។ ប្រាសាទព្រះគោមានប៉មថ្ម ចំនួន៦ដែលរៀបចំជាពីរជួរដែលមានប៉មបី ក្នុងមួយជួរដែលមានផ្តែរធ្វើពីថ្មភក់ ។ នេះជាប្រសាទដំបូងបំផុត ក្នុងចំណោមប្រាសាទជាច្រើនដែលបានកសាងឡើងអំឡុងសម័យអង្គរ ។ នៅក្នុងបរិវេណនេះមានបា្រសាទបុរាណ តូចៗជាច្រើនទៀតដូចជាប្រាសាទប្រាំបួនល្វែង ប្រាសាទស្រី និងប្រាសាទអង្គរខ្មៅ ។ វត្តហង្សខូបា ( Hang Kho Ba ) ជាប្រាសាទដែលមានអាយុកាល ៣០០ឆ្នាំនៅក្នុងភូមិ ហង្សខូបា មានចម្ងាយត្រឹមតែ ៦គីឡូម៉ែត ពីទីរួមខេត្តនិងចំណាយពេលបន្តិច ប៉ុណ្ណោះដើម្បីទៅទស្សនា ។   ខេត្តស្ទឹងត្រែងក៏មានភាពល្បីល្បាញខាងអំពិលផ្អែម និងត្រីប៉ាស៊ីអ៊ី មានរសជាតិឆ្ងាញ់បំផុតដែលអ្នកទេសចរជាច្រើនចូលចិត្ត ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World