ខេត្ត ស្វាយរៀង

ខេត្តស្វាយរៀង:មានរមណីយដ្ឋានចំនួន ៣ កន្លែងគឺ

១.រមណីយដ្ឋានព្រៃបាសាក់ ឋិតក្នុងស្រុកស្វាយរៀង នៅខាងត្បូងទីរួមខេត្តមានចម្ងាយប្រមាណ ៨.៥គ.ម ពីទីរួមខេត្ត ។

២.រមណីយដ្ឋានមណ្ឌលកំសាន្តប្រសូត ។

៣.ផ្សារអន្តរជាតិបាវិត ។

  ខេត្តស្វាយរៀង ឋិតនៅភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនវៀតណាម ដែលមានច្រព្រំដែនអន្តរជាតិមួយល្បីឈ្មោះគឺច្រកដែនបាវិត ឋិតនៅចម្ងាយប្រមាណ ៤៨គ.ម  ពីទីរួមខេត្តស្វាយរៀង ។ ធ្វើដំណើរ តាមផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ១២២គ.ម ពីទីក្រុងភ្នំពេញ ខេត្តនេះមានស្រុកទាំងអស់ចំនួន ៧ គឺស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាសហែកស្រុកស្វាយជ្រុំ ស្រុកស្វាយរៀង ស្រុកស្វាយទាប រួមទាំងឃុំចំនួន ៨០ឃុំ ភូមិ ៦៩០ ។បាវិត ជាច្រកអន្តរជាតិសំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនង រវាងប្រទេសទាំងពីរគឺកម្ពុជា និង វៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ ។ ក្រៅពីការបង្កើតជាតំបន់កំសាន្តហើយ​ តំបន់នេះមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទ ជាផលិតផលក្នុងស្រុក និង ផលិតផលពីប្រទេសវៀតណាម ។ ច្រកព្រំដែលបាវិត គឺជាមជ្ឈមណ្ឌលទេសចរ ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេក្នុងចំណោមតំបន់កំសាន្តក្នុងខេត្តនេះ ។ ស្វាយរៀងនេះ ពុំសូវមានតំបន់ទេសចរកំសាន្តច្រើនដូចបណ្តាខេត្តនានាក្នុងប្រទេសនោះទេ ។ ក្រៅពីតំបន់ កំសាន្តច្រកបាវិត គឺមានតំបន់មួយទៀតដែលសម្បូរភ្ញៀវទេសចរក្នុងស្រុកទៅកំសាន្ត តំបន់ព្រៃបាសាក់ ដែលមានទីតាំងឋិតក្នុងស្រុកស្វាយរៀង ចម្ងាយប្រមាណ ៩គ.ម ពីទីរួមខេត្ត ជាប់នឹងដងទន្លេវៃកូ តំបន់នេះមានព្រៃស្រោង ( ព្រៃប្រាសាក់ )មានភូមិសាស្ត្រជាដីទួល ដែលបន្សល់តាំងពីបុរាណមកម្ល៉េះ ។ ដូចនេះគេអាចស្វែងយល់អំពីវប្បធម៌របស់ខ្មែរផងដែរ ប្រពៃណី ទំនៀមទម្លាប់ ​បុរាណ ហាក់បង្កប់នៅទីកន្លែងនោះដើម្បីរង់ចាំអ្នកសិក្សាស្រាវជ្រាវ ។ ដោយសារសង្គ្រាម បានបំផ្លិចបំផ្លាញទីកន្លែងនោះ ស្ទើរពុំមានសល់នូវស្លាកស្នាមអ្វីទាំងអស់ ប៉ុន្តែបច្ចុប្បន្ន តំបន់នេះត្រូវបានថ្នាក់ដឹកនាំខេត្តខិតខំអភិវឌ្ឍន៍ កែប្រែមុខមាត់បន្តិចម្តងៗ ដើម្បីក្លាយជាតំបន់ទេសចរប្រចាំខេត្តនៅក្នុងខេត្ត ។

   ស្វាយរៀង ប្រហែលជាខេត្តមួយក្នុងចំណោមខេត្តតូចបំផុតរបស់ប្រទេសកម្ពុជាប៉ុន្តែមានផ្លូវជាតិដែលពេញទៅដោយចរាចរណ៍មមាញឹកបំផុតកាត់តាមទីប្រជុំជន ។ផ្លូវជាតិលេខ១ ភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ របស់ប្រទេសវៀតណាម បន្ទាប់ពីឆ្លងទន្លេមេគង្គតាមរយៈស្ពានអ្នកលឿង ដែលរាជរដ្ឋាភិបាលទើបនឹងសាងសង់រួចរាល់ ។ ប្រជាពលរដ្ឋក្នុងខេត្តនេះមានជីវភាពរីកចម្រើនបង្គួរដែរ ដោយបានទទួលផលពីចរាចរណ៍ពាណិជ្ជកម្ម តាមព្រំដែន ទីនោះមានទីផ្សារដោះដូរទំនិញដ៏មមាញឹក ហើយអ្នកស្រុកមានភាពរស់រាយរាក់ទាក់ ។ ខេត្តនេះមានជម្រើសសម្រាប់ស្នាក់អាស្រ័យពិសេសៗជាច្រើន ។

 នៅជិតទន្លេវ៉ៃកូ ក៏មានវាលភក់ដ៏ធំ និងមានទេសភាពស្អាតផ្តល់ជាបរិស្ថានយ៉ាងល្អសម្រាប់ការថតរូប នៅមិនឆ្ងាយប៉ុន្មានពីទីក្រុង មានស្ពានមួយឆ្លងទន្លេវ៉ៃកូ ដែលផ្តល់ជូនជាចំណងដៃពីសម្តេចអគមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។ ភាពស្រស់ស្អាតរបស់នៃខេត្តនេះ មិនមែនដោយសារតែភាពងាយស្រួលរបស់គមនាគមន៍ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានធម្មជាតិ និងតំបន់បឹង ព្រៃបាសាក់ នៅក្រៅក្រុង និងប្រាសាទ ដែលគួរឈប់សម្រាកដើម្បីលំហែកាយផងដែរ​ មានប្រាសាទដែលគេស្គាល់តិចតួចណាស់នៅទីនេះ មានដូចជាប្រាសាទ បាសាក់ ។

   ខេត្តស្វាយរៀងនេះមិនឋិតក្នុងផែនទី ទេសចរណ៍ទេ ប៉ុន្តែពិសេសបំផុតសម្រាប់អ្នកចង់ទៅស្គាល់ខេត្តនេះ និងជីវិតរស់នៅរបស់ពលរដ្ឋខ្មែរក្នុងខេត្ត ទើបគេហទំព័រយើងចងក្រងដាក់បញ្ចូលទៅ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World