ខេត្ត ពោធិ៍សាត់

ខេត្តពោធិ៍សាត់: មានរមណីយដ្ឋាន ៤កន្លែងគឺ

១.រមណីយដ្ឋានបាក់ត្រា មានចម្ងាយ​១៦ គ.ម ពីទីរួមខេត្ត ។

២.រមណីយដ្ឋានអ្នកតាឃ្លាំមឿង ជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតនៅ ឃុំ ស្នាមព្រះ  ស្រុក បាកាន ។

៣.រមណីយដ្ឋានភ្នំបាឃ្លះ  ជាប្រភេទរមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ ស្ថិតនៅ ឃុំ ត្នោតជុំ  ស្រុក ក្រគរ ។

៤.រមណីយដ្ឋានកំពង់លួង:ស្ថិតនៅកំពង់លួង ស្រុក ក្រគរ មានចម្ងាយ ៣៥ គ.មពីទីរួមខេត្ត ។

    ខេត្តនេះឋិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចម្ងាយប្រមាណ ១៦៨ គ.ម ពីទីក្រុងភ្នំពេញ ជាទឹកដីខេត្តសម្បូរធនធានធម្មជាតិ មានរ៉ែជាដើម ។ ចំពោះដំណាំហូបផ្លែ ខេត្តនេះមិនចាញ់ទឹកដីខេត្តដ៏ទៃទៀតប៉ុន្មាននោះទេ ជាពិសេសមានភ្នំធម្មជាតិមួយកន្លែងដែលប្រជាពលរដ្ឋខ្មែរតែងទៅគាស់យកថ្ម ប្រភេទថ្មកែវដ៏មានតម្លៃ មកឆ្លាក់ជារូបផ្សេង ៗ សម្រាប់ លក់ជូនអតិថិជនទាំងក្នុង និងក្រៅប្រទេស ។ ក្រៅពីទិដ្ឋភាពប្លែក ៗ នៅតាមដងទន្លេសាប ខេត្ត នេះនៅមានតំបន់ខ្លះ ៗទៀតសម្រាប់លួងចិត្តដល់ទេសចរផងដែរដូចជា៖

១.បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង

    ជាទីសក្ការៈបូជា របស់ប្រជាជនខ្មែរឋិតនៅចម្ងាយ ៦គ.មពីទីរួមខេត្ត ក្នុង ឃុំ ស្នាមព្រះ ស្រុក បាកាន ។ ទីនេះជាតំបន់ប្រវត្តិសាស្ត្រយ៉ាងសំខាន់មួយ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាព អង់អាចក្លាហាន ហ៊ាន បូជាជីវិត របស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ ពីពួកចោរឈ្លានពាន ។

២.តំបន់បាក់ត្រា

   ជារមណីយដ្ឋានធម្មជាតិ មានចម្ងាយ ១៦គ.ម ទីរួមខេត្តតាមផ្លូវជាតិលេខ ៥៦ ។ទីនេះមានកូនភ្នំ មានព្រៃ មានទឹកអូរធម្មជាតិ ដែលមានទឹកជាប្រចាំ និងសម្បូរដោយរុក្ខជាតិហូបផ្លែព្រៃដូចជា គុយ សិរមាន់ ជាដើម ។

៣.ភ្នំបាឃ្លះ

   ឋិតនៅ ភូមិ ត្នោតជុំ ស្រុក ក្រគរ ចម្ងាយ ២០គ.ម ពីទីរួមខេត្ត តាមផ្លូវជាតិលេខ ៥ជាប្រភេទ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ ។

៤.កំពង់ហ្លួង

   ឋិតលើផ្ទៃបឹងទន្លេសាប ក្នុងឃុំ កំពង់ហ្លួង ស្រុកក្រគរ ចម្ងាយ ៣៥គ.ម ពីទីរួមខេត្ត។

៥.កំពែង: ឋិតក្នុង ភូមិ ព្រងិល ស្រុក ក្រវ៉ាញ ចម្ងាយ២០ គ.ម ពីទីរួមខេត្ត ។ 

៦.ភ្នំដាក់ព្រះ មានចម្ងាយ ១០គ.ម ពីទីរួមខេត្ត ក្នុងភូមិ រលាប ឃុំ រលាប ស្រុកពោធិ៍សាត់ ។

៧.កោះសំពៅមាស ឋិតនៅចំពីមុខសាលាខេត្ត ពោធិ៍សាត់មានផ្ទៃជាង ២ហិចតា។

៨.ព្រះធាតុ ឋិតនៅភូមិស្រែស្តុក ឃុំស្រែស្តុក ស្រុក កណ្តៀង ចម្ងាយ ២០គ.ម ពីទីរួមខេត្ត ។

៩.កោះថាស

    នៅក្នុងប្រទេសកម្ពុជាយើង តាមបណ្តាខេត្ត ក្រុង នីមួយៗ តែមានកន្លែងកំសាន្តខុស ៗ គ្នា ។ កន្លែងកំសាន្ត ខ្លះជារមណីដ្ឋានធម្មជាតិពិត ៗ និងកន្លែងខ្លះទៀតរៀបចំ កែច្នៃឲ្យក្លាយជាទីមនោរម្យ សម្រាប់ភ្ញៀវទេសចរ ចូលទស្សនាកំសាន្ត ។ កោះថាស គឺជាកន្លែងកំសាន្តថ្មីមួយទៀតក្នុង ចំណោមកន្លែងកំសាន្ត និងរមណីយដ្ឋាន ធម្មជាតិនានា ក្នុងខេត្តពោធិ៍សាត់ ដែលទើបបង្កើតថ្មី កាលពីខែ ធ្នូ ឆ្នាំ ២០០៨ ដែលមានទីតាំងនៅខាងត្បូងទំនប់ទឹក ដំណាក់អំពិលចម្ងាយប្រហែល ១គ.ម ស្ថិតក្នុងភូមិ អូរលំចង់ ឃុំ បាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់ ហើយមានចម្ងាយប្រហែល​ ១៥គ.ម ពីផ្លូវជាតិលេខ ៥ ។លោកអ្នកអាចធ្វើដំណើរចូលតាមខ្លោងទ្វារបូជនីយដ្ឋាន ឧកញ៉ាឃ្លាំងមឿង មានស្លាកសញ្ញាបង្ហាញជាប់រហូត ។ សព្វថ្ងៃនេះ « កោះថាស » កំពង់ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំងពិសេសនៅក្នុង ឳកាសបុណ្យប្រពៃណី និងថ្ងៃឈប់សម្រាក ។ នៅពេលធ្វើដំណើរទៅដល់ លោកអ្នកនឹងបានឃើញកោះថាស មានរាងមូលដូចថាស មានទឹកព័ទ្ធជុំវិញហើយមួយចំហៀងផ្នែកខាងកើតភ្ជាប់ទៅនឹងស្ទឹងពោធិ៍សាត់ ។ កន្លងមកពុំមានគេចាប់អារម្មណ៍ទេ ដោយសារនៅជុំវិញកោះពុំមានទឹក គឺគ្រាន់តែជាបឹងដក់ទឹកដុះសស្មៅ និងកន្លែងធ្វើស្រែប្រាំងដំាបន្លែបង្ការបស់ប្រជាពលរដ្ឋនៅទីនោះប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺចាប់តាំងពីមានទំនប់ទឹកដំណាក់អំបិល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមក បានបញ្ចាល់ទឹក ធ្វើឲ្យកោះមានសម្រស់ស្រស់ត្រកាល ក្លាយជាកន្លែងកំសាន្តគួរជាទីគយគន់ ។

   លោក ជា ម៉ៅ ប្រធានក្រុមហ៊ុនអាជីវកម្មខ្សាច់ ដែលជាអ្នករៀបចំបង្កើតកន្លែងកំសាន្ត «​ កោះថាស » បានឲ្យដឹងថាកោះថាសនេះមានផ្ទៃដី ១០ហិចតា បួនជ្រុង ។ លោកបានទិញដីពីប្រជាពលរដ្ឋជាច្រើនគ្រួសាររួមបញ្ចូលគ្នាព្រោះតែឃើញស្ថានភាពដីកោះអាចរៀងចំជាកន្លែងសម្រាប់ឲ្យភ្ញៀវចូលទៅលេងកំសាន្តបាន ។ កោះនេះលោកបានចាប់ផ្តើមកសាងនៅខែ ធ្នូ ឆ្នាំ ២០០៨ រហូតមកដល់ពេលនេះកសាងផ្លូវក្រាលក្រួសក្រហម ប្រវែង៧០០០ម៉ែត ខ្យុសចំនួន ៥១ ខ្សែកាបចំនួនពីរសម្រាប់ភ្ញៀវជិះសម្រួតឆ្លងស្ទឹងទៅវិញទៅមកស្ពានយោលប្រវែង ១៦០ម៉ែត និងមានផ្ទៃទឹកធំទូលាយព័ទ្ធជុំវិញសម្រាប់ភ្ញៀវទេសចរជិះទូកលេងកំសាន្ត ។ នៅលើផ្ទៃកោះទំាងមូលមានម្លប់ឫស្សី និងបង្គន់អនាម័យចំនួន ៨បន្ទប់ ។

   ខេត្តនេះមានទីតាំងនៅភាគខាងលិចនៃបឹងទន្លេសាប ។ ខេត្តពោធិ៍សាត់ គ្របដណ្តប់មួយភាគធំដោយជួរភ្នំ ។ ទោះបីខេត្តនេះមិនមែនជាតំបន់ដែលមានប្រាសាទបុរាណផ្នែកសំខាន់របស់ខេត្តនេះពោរពេញទៅដោយប្រវត្តិសាស្ត្រសង្គ្រាមរវាងសៀម និងខ្មែរដែលបានកើតឡើងមុនសម័យអាណានិគមនិយមបារាំង ក្នុងប្រទេសកម្ពុជា ។ ទីតាំងប្រវត្តិសាស្រ្តដែលល្បីល្បាញនោះគឺផ្នូររបស់ ឧកញ៉ា ឃ្លាំង មឿង ដែលជាវីរបុរសរបស់ប្រជាជនខ្មែរ ដែលបានដឹកនាំការធ្វើសង្គ្រាមប្រឆាំង   និងបានយកឈ្នះទ័ពសៀម ក្នុងឆ្នាំ ១៤៨២ ។

    អំឡុងពេលស្នាក់នៅខេត្តពោធិ៍សាត់ សូមទស្សនាក្រុងបណ្តែតទឹក កំពង់ហ្លួង និងទស្សនាសម្រស់ធម្មជាតិអូរដា ។ ទាំងពីរកន្លែងនេះមានការទាក់ទាញ ដែលខេត្តដ៏ស្រស់ស្អាតនេះមាន ។ ខេត្តនេះក៏ត្រូវបានស្គាល់ តាមរយៈថ្មីម៉ាបដែលមានគុណភាពខ្ពស់ បំផុត ។ក្រៅពីការធ្វើស្រែចំការ ភាគច្រើននៃប្រជាពលរដ្ឋប្រកបរបរចម្លាក់ថ្មដោយប្រើថ្មម៉ាប ។

   ក្រុងកំពង់ហ្លួងអណ្តែតលើទឹកបឹងទន្លេសាប មានចម្ងាយត្រឹមតែ ៤០គ.ម ពីទីរួមខេត្តពោធិ៍សាត់ ។ ភូមិអណ្តែតទឹកបូករួម ទាំងស្ថានីប៉ូលីស សាលារៀន ភោជនីយដ្ឋាន មណ្ឌលសុខភាព ហាងនិងរង្គសាល ។ ទីប្រជុំជននេះពឹងផ្អែកលើខ្លួនឯងនិងបំពាក់ឧបករណ៍ ជាមួយគ្រឿងបរិក្ខារបស់ទីក្រុងលើគោក ។

    អូរដា ជាកន្លែងទាក់ទាញតំបន់ដាច់ស្រយាល អ្នកធ្វើដំណើរភាគច្រើនមានអារម្មណ៍ស្រស់ស្រាយ ជាមួយទេសភាពដ៏ស្រស់ស្អាត និងភាពស្ងប់ស្ងាត់ ។ អារម្មណ៍តានតឹងពីការងារ ឬជីវិតតប់ប្រម៉លក្នុងគ្រួសារ និងបាត់ទៅដោយសារទេសភាពអូរបែបធម្មជាតិ ដែលទឹកហូរពីស្ទឹងអារ៉ៃមកពីតំបន់ភ្នំក្រវ៉ាញ ។ នៅតាមមាត់ស្ទឹងនេះមានទទឹងប្រហែល ៥០០មមានពេញដោយថ្មភ្នំធំ ៗ រាប់ពាន់ដុំ ។ អំឡុងរដូវភ្លៀងធ្លាក់ទឹកថ្លា នាំថ្មល្អិត ៗ ប៉ុន្តែនៅពេលទឹកភ្លៀងស្ងួត អ្នកធ្វើដំណើរសង់ទីម៉ង់អាចអង្គុយលើថ្ម កំសាន្តសប្បាយ ។ តំបន់នេះទើបតែអភិវឌ្ឍន៍ អូរដាមានទីតាំងនៅភូមិ កាត ស្រុក ក្រវ៉ាញ ចម្ងាយ ៥៨គ.ម ពីទីរួមខេត្តពោធិ៍សាត់ ។

    ពោធិ៍សាត់ និងតំបន់ទាក់ទាញនៅជុំវិញនោះ សមស្របសម្រាប់ភ្ញៀវ ។ ការពិសារអាហារពេលថ្ងៃត្រង់ តាមបណ្តោយដងវិថី អាចចូលទៅទស្សនាកន្លែង ប្រវត្តិសាស្ត្ររបស់ឧកញ៉ា ឃ្លាំង មឿង ទេសចរណ៍តាម ភូមិបណ្តែតទឹក និង ងួតទឹកអូរដា សម្រាប់ការធ្វើដំណើរមិនអាចបំភ្លេចបាន

មាតិកា

Follow me on Google Plus

Like us on facebook

Hello World