ខេត្ត បាត់ដំបង

ខេត្តបាត់ដំបង: មានរមណីដ្ឋាន ១០កន្លែង គឺ

១.រមណីយដ្ឋានប្រាសាទបាសែត :មានចម្ងាយ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតនៅភូមិ បាសែត ឃុំ តាប៉ុន ស្រុក សង្កែ 

២.រមណីយដ្ឋានវត្តឯក :ស្ថិតនៅ ពាមឯក មានចម្ងាយ ១៤ គ.ម ទីរួមខេត្ត ។

៣.រមណីយដ្ឋានបាណន់ :មានចម្ងាយ ២៥ គ.ម ពីទីរួមខេត្ត ។

៤.រមណីយដ្ឋានប្រាសាទស្នឹង :មានចម្ងាយ ២២ គ.ម ពីទីរួមខេត្ត ។

៥.រមណីយដ្ឋានភ្នំសំពៅ :ជារមនីយដ្ឋានធម្មជាតិ ស្ថិតនៅ ឃុំ សំពៅ មានចម្ងាយ ១២ គ.ម ពីទីរួមខេត្ត ។

៦.រមណីយដ្ឋានកំពីងពួយ :ស្ថិតភូមិតាង៉ែន ឃុំ តាគ្រាម មានចម្ងាយ ៣៥ គ.ម ពីទីរួមខេត្ត ។

៧.រមណីយដ្ឋានសេកសក :ស្ថិតនៅឃុំ ត្រែង ស្រុក រតៈមណ្ឌល មានចម្ងាយ ៥០ គ.ម ពីទីរួមខេត្ត ។

៨.រមណីយដ្ឋានល្អាងស្ពាន :មានចម្ងាយ ៤១ គ.ម ពីទីរួមខេត្ត ។

៩.រមណីយដ្ឋានពេជ្រចិន្តា :មានចម្ងាយ ៣៤ គ.ម ពីទីរួមខេត្ត ។

១០.រមណីយដ្ឋានដងទង់ :មានចម្ងាយ ៥៤ គ.ម ពីទីរួមខេត្ត ។

    បាត់ដំបងមានចម្ងាយប្រមាណ ២៩១ គ.ម ពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ ៥ ។ទឹកដីធម្មជាតិ នៃខេត្តនេះមានលក្ខណៈពិសេសអំណោយផលគ្រប់បែបយ៉ាងដល់ដំណាំដាំដុះនានាជា ពិសេសផ្លែក្រូចពោធិ៍សាត់ដែលនាំឲ្យខេត្តនេះកាន់តែខ្ទរខ្ទារ ។ ការស្គាល់ទឹកដីខេត្តនេះ ប្រជាជនខ្មែរ ភាគច្រើនដែលជាអ្នកមិនមែនរបស់នៅខេត្តបាត់ដំបង បានដឹងតាមរយៈបទចម្រៀងក្នុងកំឡុងទស្សវត្សទី ៦០ ដែលអ្នកចម្រៀង ​និងកវីនិពន្ធយើងតែងសរសើរឥតដាចនូវ សម្រស់ ទេសភាព ធម្មជាតិ ដងភ្នំ ដងស្ទឹង ព្រឹក្សព្រៃ ជាដើមនោះ ។ តាមរយៈការលើកសរសើរពីទីតាំតនានា ដោយពិពណ៌នា ជាចង្វាក់ភ្លេងរណ្តំណែងណងនេះហើយដែលជំរុញឲ្យប្រជាជនខ្មែរ កាន់តែចង់ស្គាល់ចង់ទៅកំសាន្តខ្លាំងឡើង ។ តើខេត្តបាត់ដំបងមានអ្វីខ្លះ ពិតជាស្រស់ស្អាតដូចការរៀបរាប់របស់កវីយើងដែរ ឬទេ ? ខាងក្រោមនេះជាទីតាំងមួយចំនួន ដែលលេចធ្លោរបស់ខេត្តបាត់ដំបង ៖

១.ភ្នំសំពៅ

     ជារមណីយដ្ឋានធម្មជាតិ មានរាងដូចសំពៅ អមដោយទេសភាពវាលស្រែព័ទ្ធជុំវិញតំបន់នោះ ។ ភ្នំសំពៅមានកម្ពស់ប្រមាណ ១០០ម៉ែត ឋិតក្នុង ឃុំ សំពៅ ស្រុក បាត់ដំបងចម្ងាយ ១២ គ.ម ពីទីរួមខេត្ត បាត់ដំបង តាមផ្លូវជាតិលេខ ៥៧ ។ ល្អាងប្រវត្តិសាស្រ្តរបស់ប្រជាពលរដ្ឋដែលនៅតំបន់នោះមាន ៣សំខាន់ៗ ដូចជា ល្អាងផ្កាស្លា ល្អាងល្ខោន និងល្អាងអសុភ ដែលល្អាងនីមួយៗ មានជាប់ទាក់ទងទៅនឹងរឿងរ៉ាវផ្សេងៗ នៃតំបន់នោះ ។

២.ភ្នំបាណន់

    ភ្នំបាណន់ឋិតនៅស្របនឹងដងស្ទឹងសង្កែ ចម្ងាយប្រមាណ ២៥ គ.ម ពីទីរួមខេត្តបាត់ដំបង  ក្នុងឃុំកន្ទឺ២ ស្រុក បាណន់ ។ នៅលើកំពូលភ្នំកម្ពស់ ៤០០ម៉ែត នេះមានប្រាសាទបុរាណមួយដែលយកឈ្មោះតាមតំបន់ភ្នំនេះ ហើយមានជាប់ទាក់ទងទៅនឹងរឿងព្រេងរបស់ខ្មែរយើងផងដែរ  ។ ប្រាសាទបុរាណនេះសាងឡើងក្នុង កំឡុងពាក់កណ្តាលសតវត្សទី១១ និងចុងសតវត្សទី១២ ពោលគឺក្នុងរាជស្តេចពីរព្រះអង្គ ព្រះបាទឧទយាទិត្យវរ្ម័នទី២ និងព្រះបាទ ជ័យវរ្ម័នទី៧ ។

៣.វត្តឯកភ្នំ

    វត្តឯកភ្នំ ចម្ងាយ ១៤គ.ម ពីទីរួមខេត្តបាត់ដំបង ឋិតក្នុងទីតាំង ឃុំ ពាមឯក ស្រុក ឯកភ្នំ  ។ ឋិតនៅចំបរិវេណវត្ត ដែលមានដើមពោធិ៍ដុះព័ទ្ធជុំវិញចំនួន ១៨ដើម ប្រាសាទឯកភ្នំ មានម្លប់ត្រជាក់ស្រឹប ជាទីមនោរម្យ ក្រៃលែង ចំពោះទេសចរដែលទៅកំសាន្ត ។ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សទី ១១ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី១ ឆ្នាំ១០២៧ នៃគ្រីស្តសករាជ ។  

៤.អាងកំពីងពួយ

   អាងនេះអាចផ្ទុកទឹកបានប្រមាណ ១១០លានម៉ែតគូប នៅរដូវវស្សា  មានបណ្តោយប្រមាណ ៦គីឡូម៉ែត និងទទឹងជាង ១៩០០ម៉ែត ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ប្រកបរបរកសិកម្ម ។ រមណីយដ្ឋាននេះឋិតនៅក្នុងភូមិ តាង៉ែន ឃុំ តាគ្រាមស្រុក បាណន់ ចម្ងាយ៣៥គីឡូម៉ែត ពីទីរួមខេត្តបាត់ដំបង ។ ទេសចរចូលចិត្តទៅកំសាន្តនៅ តំបន់នេះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងស្ទួចត្រីកំសាន្ត ព្រោះទីនោះសម្បូរត្រីជាពិសេសត្រីដំរី ។

៥.សេកសក

   រមណីយដ្ឋានសេកសកឋិតក្នុងឃុំត្រែង ស្រុក រតនមណ្ឌល ចម្ងាយពីទីរួមខេត្តបាត់ដំបង ៥០គ.ម តាមបណ្តោយផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅកាន់ ស្រុក សំឡូត ។ ស្ទឹងសេកសក មានបណ្តោយប្រវែង ៥០០ម៉ែត អមដោយ រុក្ខជាតិពណ៌បៃតងស្រងាត់ ជាប្រភេទព្រៃឬស្សី និងរុក្ខជាតិតូចធំនានា ដែលផ្តល់ម្លប់ត្រជាក់ដល់អ្នកទៅកំសាន្ត ធ្វើឲ្យតំបន់នេះកាន់តែកាន់តែមានប្រជាប្រិយភាព មានអ្នកទេសចរកាន់តែច្រើនឡើង ៗ ។ អ្នកដែលទៅកំសាន្តភាគច្រើនជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបឯង ។

    លើសពីនេះខេត្តបាត់ដំបងក៏សម្បួរប្រាសាទបុរាណផងដែរ ហើយតំបន់ប្រាសាទខ្លះត្រូវបានប្រែក្លាយទៅជាតំបន់កំសាន្ត រីឯប្រាសាទខ្លះទៀតត្រូវបានគេបោះបង់ចោលពុំសូវយកចិត្តទុកដាក់   ជាហេតុនាំឲ្យបា្រសាទដែលបាក់បែក ស្រាប់ កាន់តែទ្រុឌទ្រោម ដោយខ្វះការយកចិត្តទុកដាក់ ថែទាំ និងធម្មជាតិបំផ្លិចបំផ្លាញ ។ អ្នកភូមិខ្លះបានរើសយកថ្មប្រាសាទទៅធ្វើជើងក្រាន កំណល់ផ្សេងៗ ដែលជាទង្វើខ្វះការពិចារណា និងគួរយកចិត្តទុកដាក់ស្វែងយល់ឡើងវិញ ។

៦.ប្រាសាទស្នឹង ( ជាប្រាសាទដ៏អភ័ព្វនៅបាត់ដំបង )

    ប្រាកដមែនហើយថានៅលើដែនដីរបស់ខ្មែរ ប្រាសាទបុរាណ គឺជាសម្បត្តិដ៏ស្តុកស្តម្ភ នៃវប្បធម៌ និងអរិយធម៌ជាតិ ដែលមិនអាចវាស់វែងតម្លៃបាន ។  ស្នឹង គឺជាឈ្មោះប្រាសាទបុរាណមួយ ដែលកប់លាក់ជ្រៅក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប និងមានអាយុកាល ចំណាស់ មកហើយដែរ ។ ប៉ុន្តែប្រាសាទដ៏អភ័ព្វមួយនេះហាក់នៅគំលាតឆ្ងាយពីកែវភ្នែកមិត្តទេសចរណ៍ទាំងឡាយ ដែលផ្ទុយស្រឡះពីប្រាសាទនានានៅលើទឹកដីអង្គរ។ស្ថិតនៅក្នុងស្ថានភាពស្ងាត់ជ្រងំ ដែលផុសឡើងតែតួប្រាសាទគ្មានអ្នកចេតនា ស្តែងឲ្យឃើញនូវទង់សាសនាចាស់ ៗ និងរហែកផងនោះ គឺពិបាកនឹងថ្លែងណាស់ថា តើប្រាសាទមួយនេះនឹងធ្លាក់ខ្លួនទៅរបៀបណា ត្បិតទីធ្លាទំាងមូលហាក់ពុំមានសណ្តាប់ធ្លាប់គួរគាប់ប្រសើរភ្នែកឡើយ ។ ផ្ទុយទៅវិញអ្វីដែល « រីករាយ » លើកយកមកចុះផ្សាយនៅពេលនេះគឺជាប្រវត្តកាលរបស់ប្រាសាទស្នឹងដែលបានផ្សាភ្ជាប់ដួងចិត្តចំពោះពលរដ្ឋខ្មែរទាំងពួង ។ប្រសិនបើយើងធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង តាមផ្លូវជាតិលេខ ៥ រួចបន្តដំណើរ តាមផ្លូវជាតិលេខ ៥៧ ពីខេត្តបាត់ដំបង ទៅខេត្ត ប៉ៃលិន ប្រមាណជា ២២ គ.មពីខេត្តបាត់ដំបង នោះយើងនឹងឃើញប្រាសាទបុរាណមួយនេះ ផុសឡើងលេចរូបរាងនៅជាប់នឹងផ្លូវជាតិលេខ ៥៧ នោះគឺជាប្រាសាទ « ស្នឹង » ដែលសាងសង់ឡើងក្នុងអំឡុងសតវត្សទី ១០ និងទី១១ នៃគ្រឹស្គសករាជ ។ បា្រសាទស្នឹង នេះស្ថិតនៅក្នុងភូមិ ស្នឹង ឃុំស្នឹង ស្រុក បាណន់ ខេត្ត បាត់ដំបង ។ បើតាមឯកសារបា្រសាទស្នឹងបានចែកចេញជា ពីរគឺ ស្នឹងខាងលិច និងស្នឹងខាងកើត ។ ប្រាសាទ ស្នឹងខាងលិច មានតួប៉មសង់អំពីថ្មភក់ ជាប្រាសាទទោលមានរាងការ៉េ  និងយ៉លយ នៅខាងមុខច្រកទ្វារទាំងអស់ របស់ប្រាសាទហើយនៅលើទ្វារចូលប្រាសាទគេសង្គេតឃើញមានរូបចម្លាក់ជាច្រើនដូចជា រូបគោបុរៈនិង រូបកូរសមុទ្រទឹកដោះ ជាដើម ។ ចំពោះ រូបកូរសមុទ្រទឹកដោះជាប់ ពាក់ព័ន្ធនឹងតំណាលកាល មក ថាកាលពីដើមឡើយមានមហាសមុទ្រទឹកដោះគ្របដណ្តប់ពីលើចក្រវាឡ ទាំងមូលហើយពួកទេវតា និងពួកអសុរៈដែលចង់ បនទឹកអម្រិត ( ទឹកមន្តអមតៈ )ក៏នាំគ្នាកូរសមុទ្រ ទឹកដោះនោះដោយព្រះវិស្ណុដកភ្នំមន្ទរៈ យកមកធ្វើជាខ្នូរ ( ឈើកូរ )ហើយប្រែក្រឡាខ្លួនធ្វើជាមហាអណ្តើកកូមរៈដើម្បីទ្រភ្នំមន្ទរៈកុំឲ្យលិច ។ ចំណែកសេ្តចនាគឈ្មោះ  វាសុកី យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឲ្យគេទាញ ។ ដោយពួកទេវៈទាញខាងកន្ទុយពួកអសុរៈទាញខាងក្បាលនាគ ។ បន្ទាប់ពីកូរវឹកអស់រយៈពេល ១០០០ឆ្នាំ រតនៈ យ៉ាងច្រើនឥតគណនាក៏បានផ្ទុះឡើងពីទឹក ក្នុងនោះមានព្រះនាង លក្សី ដែលជាមហេសីព្រះវិស្ណុនិង អៃនារ័ក ( ដំរីក្បាលបី ) ហើយទីបំផុតទឹកអម្រិត និងទេពអប្បរ ក៏ផុសចេញមកព្រោងព្រាតពោលគឺព្រះវិស្ណុ ក៏យកទឹកអម្រិតចែកឲ្យពួកទេវៈទៅ ។ ចំនែកឯប្រាសាទស្នឹងខាងកើតវិញគឺជាប្រាសាទក្រុម ព្រោះមានតួប៉ម ៣សង់នៅលើខឿនតែមួយ ។ ប្រាសាទទាំង៣នេះ សង់ឡើងអំពីឥដ្ឋធំៗ និងមានគ្រឿងតុបតែងលំអអំពីថ្មភក់ ។ នៅតាមក្លោងទ្វារចូល និងជ្រុងនីមួយៗ នៃកំពូល ប្រាសាទមា​នតួយ៉លយទៅខាងមុខច្រកទ្វាចូលក្នុងប្រាសាទ ។ប្រាសាទស្នឹងទាំង២នេះ បានសង់ឡើងក្នុងសម័យកាលផ្សេងគ្នា នេះបើតាមសិលាចារឹកនៅលើប្រាសាទស្នឹង និងផ្តែទ្វារ សរសរពេជ្រ ដែលនៅនឹងដីហើយផ្តែទ្វារមួយទៀតកំពុងតែរក្សាទុកនៅក្នុងសារមន្ទីរខេត្ត បាត់ដំបង ដែលបានបញ្ជាក់ពីសម័យកាលរបស់ប្រាសាទស្នឹងខាងកើត គឺកសាងឡើងនៅ សតវត្សទី ១០ នៃគ.ស ។ ម៉្យាងវិញទៀត មានសិលាចារឹកផ្ទាំងនៅប្រាសាទស្នឹងខាងកើត បានបញ្ជាក់ពីកាលបរិច្ឆេទថ្មីមួយគឺ នៅសតវត្សទី១១នៃគ.ស ទៅវិញ ។ ដូច្នេះផ្អែកទៅលើសិលា ចារឹក និងវត្ថុធាតុនៃស្ថាបត្យកម្មរបស់ប្រាសាទដទៃទៀត និងប្រាសាទស្នឹងខាងកើតសង់ឡើង នៅសតវត្ស ទី១០នៃគ.ស  ប៉ុន្តែប្រាសាទនេះត្រូវដួលរលំហើយ ហើយគេសង់ឡើងវិញម្តងទៀតនៅសតវត្សទី១១ នៃគ.ស ឬក៏អាចនិយាយបានថានៅសតវត្សទី១០ នៃគ.ស គេសង់មិនទាន់ហើយ ។ លុះដល់សតវត្សទី១១គ.ស គេសង់បង្ហើយតែម្តង ។ ប៉ុន្តែប្រាសាទនេះក្នុងអំឡុងប្រទេសកម្ពុជាយើង មានសង្រ្គាមរាំរ៉ៃជាងបីទសវត្ស កន្លងមកនេះ ត្រូវបាក់បែកដួលរំលំម្តងទៀត ខូចខាតខ្ទេចខ្ទី ជាច្រើន ហើយថ្មប្រាសាទរប៉ត់រប៉យ និងកប់ទៅក្នុងដីមួយចំនួន ហើយមួយចំនួនទៀតត្រូវបានបាត់បង់ផងដែរ ។   ប្រាសាទស្នឹងនេះដែរ ក៏មាននិទានមួយតំណាលត ៗ គ្នាប្រហាក់ប្រហែលនឹង រឿង ភ្នំប្រុសភ្នំស្រី ក្នុងទឹកដីខេត្តកំពង់ចាមដូច្នោះដែរ ។ ព្រោះ ប្រាសាទស្នឹងនេះ មានទីតាំងពីរខុសគ្នា គឺមួយទិសខាងលិច មួយទិសខាងកើត ។ រឿងនិទាន គ្នេះបានតំណាលថាមានការប្រឡងប្រណាំងគ្នាមួយ រវាងមនុស្សប្រុស និងមនុស្សស្រីជាក្រុមរៀងខ្លួន ។ ពួកគេបានដាក់លក្ខ័ណនៃកាប្រឡង នោះថា ក្រុមខាងប្រុសកសាងប្រាសាទស្នឹងរីឯ ក្រុមខាងស្រីកសាងប្រាសាទ បាណន់ ហើយការកសាងត្រូវធ្វើទាំងយប់ទាំងថ្ងៃ ប៉ុន្តែពេលឃើញផ្កាយព្រឹករះឡើងគឺត្រូវឈប់សម្រាកទំាងអស់គ្នា ប៉ុន្តែនៅពេលព្រះអាទិត្យរះឡើងមានសិទ្ធចាប់ផ្តើមសាងសង់បន្តទៀត ។ ដោយសាស្រី ៗ សុទ្ធតែជាកម្លាំងខ្សោយជាងខាងប្រុសៗ ក្រុមស្រីៗ ក៏ប្រើល្បិចមួយ គឺពេលរំលងអាធ្រាត ក្រុមស្រីៗបានលួចដុតគោមបង្ហោះ ឡើងទៅលើដើម្បីបោកបញ្ឆាតក្រុមប្រុស ៗ ថាផ្កាយព្រឹករះឡើងហើយ ។ ពួកប្រុសៗ ឃើញ ដូច្នោះនឹងស្មានថា ផ្កាយព្រឹករះពួកគេក៏ដេកនាំគ្នាឈប់សម្រាករហូតដល់ថ្ងៃរះទើបក្រោកឡើង ។ ចំណែកខាងស្រីៗវិញគេនាំគ្នាធ្វើ បន្តរហូតដល់ ឃើញផ្កាយព្រឹករះពិតប្រាកដទើបឈប់សម្រាក ។ មិនយូរប៉ុន្មានខាងស្រីក៏កសាងប្រាសាទបាណន់ ហើយជាស្ថាពរមុខខាងប្រុស ៗ ។ ដូច្នេះការកសាងប្រាសាទស្នឹង បានត្រឹមតែតួបា្រសាទ៤ និងដាក់កំពូលពូលប្រាសាទតែមួយប៉ុណ្ណោះ នៅសល់តួប្រាសាទ៣ទៀតត្រុវ ទុកថ្មដែលបម្រុងយកមកដាក់ធ្វើកំពូលប្រាសាទនោះ គរចោលក្បែរៗនោះដូចមានក្នុងរូបថតនេះស្រាប់ ។ ដោយសារពួកប្រុសៗដឹងខ្លួនថាត្រូវចាញ់ប៉ែកស្រី ៗ ពួកគេក៏កើតក្តីក្តៅក្រហាយ ទុកតួប្រាសាទទាំង៣ ដែលមិនទាន់ប្រក់ដំបូលកំពូលនោះចំហរចោលទទេតែម្តងទៅ ។ ប្រាសាទស្នឹងនេះបើចង់ទៅទស្សនានោះ មិនមានការលំបាកទេសព្វថ្ងៃនេះ ។

   ខេត្តបាត់ដំបងមានទីតាំងនៅភាគពាយព្យនៃប្រទេសកម្ពុជា ។ ខេត្តនេះមានប្រជាជនច្រើនជាងគេចំណាត់ថ្នាក់លេខពីរបន្ទាប់ពី ទីក្រុងភ្នំពេញ ។ ទីក្រុងរបស់ខេត្តនេះក៏មានឈ្មោះបាត់ដំបងដែរ ហើយតែងតែជាគោលដៅធ្វើដំណើរដ៏មានប្រជាប្រិយភាពដោយសារប្រាសាទបុរាណ ស្ថាបត្យកម្មសម័យអាណានិគមបារាំង និងទីសក្ការៈបូជាព្រះពុទ្ធសាសនា ។ បើអង្គុយនៅមាត់ស្ទឹងសង្កែ ភាគអាគ្នេយ៍នៃទន្លេសាប ក្រុងបាត់ដំបងជាបេះដូងនៃជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយរក្សាអារម្មណ៍បែបជនបទ ។ តាមដងផ្លូវពោរពេញទៅដោយអាគារបន្សល់ពីសម័យអាណានិគមនិយមបារាំងដែល បានថែរក្សាយ៉ាងល្អ រួមនឹងផ្ទះបុរាណរបស់ប្រជាជនកម្ពុជា ។ នៅជនបទជិតនោះជាវត្តអារាមចាស់ៗ ប្រសាទបុរាណសម័យអង្គរ រូងភ្នំ ទឹកជ្រោះ និងវាលពិឃាតសម័យខ្មែរក្រហម ។កន្លែងគួរឲ្យចាប់អារម្មណ៍មានរួមទាំង ភ្នំសំពៅ ជាភ្នំដែលមានឆ្លាក់រូបព្រះពុទ្ធ ប្រាសាទស្នឹង សតវត្សទី១២ វត្តបាណន់ ដែលជាប្រាសាទសម័យអង្គរ ដែលសព្វថ្ងៃជាទីសក្ការៈបូជាព្រះពុទ្ធសាសនា វត្តបាយតម្រាំ ជាកន្លែងដែលមានជម្រកសត្វប្រចៀវ និងសត្វជ្រឹង រស់នៅរាប់ពាន់  ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World