ខេត្ត ព្រះសីហនុ

ខេត្តព្រះសីហនុ មានរមណីយដ្ឋាន ៧ គឺ

១.រមណីយដ្ឋានឆ្នេរអូរឈើទាល ឋិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ។

២.រមណីយដ្ឋានឆ្នេរសុខា ឋិតនៅតាមបណ្តោយឆ្នេរដ៏វែង ជាកន្លែងងួតទឹក ។

៣.រមណីយដ្ឋានឆ្នេរសណ្ឋាគារ ៧ជាន់ តំបន់នេះមានភាពអ៊ូអរ បន្ទាប់ពីឆ្នេរសុខា។

៤.រមណីយដ្ឋានឆ្នេរដើមជ្រៃ ឬសាលាក្រុង ជាឆ្នេរសម្រាប់ទេសចរ ដើរកម្សាន្ត ។

៥.រមណីយដ្ឋានកោះពស់ មានចម្ងាយ ១គ.ម ពីមុខក្រុងព្រះសីហនុ ជារមណីដ្ឋានដាច់ពីឆ្នេរ ។

៦.រមណីយដ្ឋានភ្នំលើ ជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ សម្បូរ ទេសចរ ពេលមានបុណ្យទាន ។

៧.រមណីយដ្ឋានតំបន់ទឹកស្អាតក្បាលឆាយ មានចម្ងាយ ៧គ.ម ពីក្រុងព្រះសីហនុ  ។

   ទឹកដីដែលជាតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត់នៅកម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងមួយថ្ងៃៗ មានទេសចរ ទៅកម្សាន្តរាប់រយនាក់ នៅតាមឆ្នេរសមុទ្រដែលមានខ្សាច់សក្សុសក្រៅពីតំបន់ឆ្នេរសមុទ្រដែលជាតំបន់ទេសចរ ដ៏សំខាន់ខេត្តនេះក៏ជាតំបន់ឧស្សាហកម្មផងដែរ ។ មានកំពង់ផែរអន្តរជាតិមួយកន្លែង កសាងឡើងនៅក្នុងឆ្នាំ ១៩៥៤ ។ តំបន់កំសាន្តធម្មជាតិ ក្នុងខេត្តនេះចែកចេញជា ៣ផ្នែក គឺតំបន់កម្សាន្តឆ្នេរក្រុងតំបន់កម្សាន្តកោះ និងតំបន់កម្សាន្តទឹកសាប ។

១.តំបន់កម្សាន្តឆ្នេរក្រុង

 ជាតំបន់ដែលមានឆ្នេរខ្សាច់ឋិតនៅជាប់និងក្រុងតែម្តង ដែលទេសចរអាចធ្វើដំណើរតាមរថយន្ត ទៅកម្សាន្តបាន ។ តំបន់នេះមានឆ្នេរខ្សាច់សក្បុស ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់គួរឲ្យ ចង់ងូត ។ ឆ្នេរនៅតំបន់ នេះមានដូចជាឆ្នេរសុខា ឆ្នេរអូរឈើទាលឆ្នេរប្រាំពីរជាន់ ឆ្នេរដើមជ្រៃ ឆ្នេរឯករាជ្យ ឆ្នេរសមុទ្ររាម ជាដើម ។

២.តំបន់កម្សាន្តកោះ

   គេអាចធ្វើដំណើរតាមទូក ឬ កាណូត ដើម្បីទៅកំសាន្តនៅកោះ មួយចំនួនដែលមានទីតាំងជិត ៗ ខេត្តព្រះសីហនុ ដូចជា កោះថ្មី កោះតាកៀវ  កោះឬស្សី កោះពស់ជាដើម ។ តំបន់កោះទាំងនេះមានទេសភាពស្រស់ស្អាតព្រមទាំងមានឆ្នេរខ្សាច់ដ៏ល្អត្រកាលផងដែរ ។ ទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់កោះ ព្រោះមានទេសភាពគួរឲ្យទាក់ទាញចិត្តជាមួយនឹងទឹកសមុទ្រថ្លាយង់ មានទាំងខ្សាច់សក្បុស និងធម្មជាតិព្រៃភ្នំ ប្រណីត ៗទៀតផង ។

៣.តំបន់កម្សាន្តទឹកសាប

    ស្ថិតនៅក្នុងខណ្ឌ ព្រៃនប់ មានចម្ងាយ ៧គ.ម ពីទីក្រុងព្រះសីហនុ រួចបត់ឆ្វេងចូលតាមផ្លូវ ដីក្រហម ចម្ងាយជាង ៩ គ.ម ទៀត ។ ទឹកជ្រោះនៅក្បាលឆាយមានប្រភពផ្សេងពីបណ្តាភ្នំតាមតំបន់មាត់សមុទ្រ ។ ទឹកជ្រោះក្បាលឆាយ ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៦០ហើយរហូតដល់ឆ្នាំ ១៩៦៣ ត្រូវ​បានគេរៀបចំធ្វើជាប្រភពទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ក្រុងព្រះសីហនុ ប៉ុន្តែការរៀបចំនេះត្រូវបរាជ័យ ហើយបានក្លាយទៅជាជុំរំលាក់ខ្លួនរបស់ពួកខ្មែរក្រហម ទៅវិញ ។ ក្នុងឆ្នាំ ១៩៩៧ តំបន់ក្បាលឆាយត្រូវបានផ្លាស់ប្តូរឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ រហូតមកដល់ឆ្នាំ ១៩៩៨ ក្បាលឆាយត្រូវបានដេញថ្លៃដោយក្រុមហ៊ុនមួយដើម្បីធ្វើការសាងសងផ្លូវ និងផ្លាស់ប្តូរតំបន់នេះឲ្យក្លាយទៅជាកន្លែងផ្គត់ផ្គង់ទឹកសា្អតដល់ក្រុងព្រះសីហនុ ។ ទេសចរភាគច្រើនជាជនជាតិខ្មែរ ដែលមកពីខេត្តផ្សេង ៗ ដូចជាខេត្តកោះកុង ខេត្ត កំពត និងក្រុងភ្នំពេញ ដែលពួកគេចូលចិត្តទៅកម្សាន្តជាលក្ខណៈគ្រួសារដោយរៀបចំអាហារសម្រាប់ទទួលទានរួចជាស្រេច ផងដែរ ។

   ខេត្តព្រះសីហនុ ជាទីក្រុងឆ្នេរសមុទ្រល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា ។ ហើយត្រូវបានគេស្គាល់ក្នុងស្រុកថា កំពង់សោម ។ ខេត្តនេះមានចម្ងាយ ២៣០គ.ម ភាគនិរតី ពីទីក្រុងភ្នំពេញ ខេត្តល្បីល្បាញដោយឆ្នេរខ្សាច់ កោះត្រូពិច ធម្មជាតិ និងការដើរកំសាន្តនាពេលរាត្រី ។ ជាមួយឆ្នេរខ្សាច់ដ៏កក់ក្តៅ និងទឹកដ៏ថ្លា វាពិតជាគួរឲ្យភ្ញាក់ផ្អើល ខេត្តព្រះសីហនុទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក ក្រៅស្រុក ហើយភ្ញៀវទេសចរណ៍ ពិតជាចង់មកលេងឆ្នេរសមុទ្រ នៅថ្ងៃឈប់សម្រាក ឬវិសមកាលពីកិច្ចការងារ ។ ដូចគ្នានឹងប្រជាជនក្នុងស្រុកដែរ គឺរីករាយនឹងឆ្នេរខ្សាច់ ម៉ដ្ឋពណ៌សក្បុស ទឹកដូងដ៏ត្រជាក់ និងអាហារសមុទ្រ ឬម៉ស្សាលើឆ្នេរខ្សាច់ មុជទឹកសមុទ្រ និងពិសាអាហារ ពេលល្ងាច នៅតាមភោជនីយដ្ឋាន ដែលបម្រើអាហារស្រស់ៗ ដូចក្តាម បង្គា បង្កង ត្រី និងគ្រំសមុទ្រ ដែលមានស្ទីលចំអិនច្រើនរបៀប ។

    មានកោះដ៏ស្រស់ស្អាតមួយចំនួនឆ្ងាយពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ផងដែរ ដូចជាកោះរុង និង កោះរុងសន្លឹម ដែលមានលក្ខណៈពិសេសមានឆ្នេរខ្សាច់មិនសូវមានមនុស្សច្រើន ដែលមានម្លប់តាមបណ្តោយឆ្នេរ ។

មាតិកា

Follow me on Google Plus

Like us on facebook

Hello World