ខេត្ត ព្រះវិហារ

ខេត្តព្រះវិហារ មានរមណីយដ្ឋាន ៥កន្លែងគឺ

១.រមណីយដ្ឋានព្រះវិហាវ ឋិតនៅក្នុងភូមិ ស្វាយជ្រុំ ឃុំ កន្ទួត ស្រុក ជាំក្សាន្ត នៅលើភ្នំដងរែក មានកម្ពស់ ៧៤០ម ។

២.រមណីយដ្ឋានវត្តបាក់កាំ មានចម្ងាយ ១៧គ.ម ពីទីរួមខេត្ត ។

៣.រមណីដ្ឋានប្រាសាទកោះកេរ្តិ៍ មានចម្ងាយ ៤៩គ.ម ពីទីរួមខេត្ត ។

៤.រមណីដ្ឋានប្រាសាទបាកាន មានចម្ងាយ ១០គ.ម ពីទីរួមខេត្ត ។

៥.រមណីដ្ឋានស្ទឹងខ្សាច់ មានចម្ងាយ ៣គ.ម ពីទីរួមខេត្ត ។

   ខេត្តព្រះវិហារ ឋិតនៅភាគ ឧត្តរនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ២៩៤គ.មពីទីក្រុងភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីភាគខ្លះ ពីខេត្ត កំពង់ធំសៀមរាប និង ខេត្តស្ទឹងត្រែង ។ លាតសន្ធឹងនៅចំពីលើកំពូលភ្នំដងរែក ដែលជាខណ្ឌសីមាកំណត់ព្រំដែនកម្ពុជា ថៃ ប្រាសាទព្រះវិហារកំពុងត្រូវបានទទួលការយកចិត្តទុកដាក់ជាខ្លាំងអាជា្ញធម៌ខេត្តព្រះវិហារ ក្នុងការការពារថែរក្សាសម្បត្តិបុរាណបេតិកភ័ណ្ឌពិភពលោក ។លើសពីនេះ ភាពអស្ចារ្យ  និងភាពល្បីល្បាញនៃប្រាសាទ ហិណ្ឌូនេះ បានកំពុងទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិរាប់ពាន់ រាប់ម៉ឺននាក់ ឲ្យមកទស្សនាកំសាន្ត និងធ្វើការស្វែងយល់ ។ គេតែងឮពាក្យសរសើរឥតដាច់ ពីមាត់ពីបណ្តាភ្ញៀវដែលបានមកឃើញជាក់ច្បាស់នូវទីបុរាណដ៍អស្ចារ្យនេះ ។ មានចម្ងាយ ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ ក្នុងភូមិ ស្វាយជ្រុំឃុំ កន្ទួត ស្រុក ជំាក្សាន្ត តាមផ្លូវជាតិលេខ ២១១ ឆ្ពោះទៅទិសខាងជើង ដែលអមដោយរុក្ខជាតិ តូចធំតាមសងខាងផ្លូវ ភ្នំព្រះវិហារមាន កម្ពស់ ៦២៥ម ដែលជាទីតាំងព្រះរាជាខ្មែរយើងសម័យបុរាណបានកសាង នូវប្រាសាទដែលមានទំហំ ៨០០ម x ៤០០ម ។ប្រាសាទនេះត្រូវបានបានព្រះមហាក្សត្រចំនួន ៤ព្រះអង្គបានកសាងឡើង ចាប់ពីចុង សតវត្សទី ៩ រហូតដល់ ដើមសតវត្សទី១២ ដោយមានឈ្មោះថា ស្រីសិខរីស្វរៈ មានន័យថាបារមីភ្នំ ហើយត្រូវបានបារាំងប្រគល់ទៅឲ្យថៃកាន់កាប់នៅកំឡុងឆ្នាំ ១៩៥៤ ប៉ុន្តែត្រូវបានព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ ទាមទាយកមកវិញ ដោយមានការសម្រេច​ ​និងចេញសាលក្រម ទទួលស្គាល់ថាជារបស់ខ្មែរ ដោយតុលាការអន្តរជាតិទីក្រុងឡាអេ នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ ។

   ព្រះមហាក្សត្រដែលបានកសាងប្រាសាទនេះមានដូចជា៖

-ព្រះបាទ យសោវរ្ម័នទី១ ( សាងសង់ក្នុង គស ៨៨៩ - ៩១០ )

-ព្រះបាទ សូរ្យវរ្ម័នទី១     ( សាងសង់ក្នុង គស ១០០២ - ១០៥០ )

-ព្រះបាទ ជ័យវរ្ម័នទី៦     ( សាងសង់ក្នុង គស ១០៨០ - ១១០៩ )

-ព្រះបាទ សូរ្យវរ្ម័នទី២     ( សាងសង់ក្នុង គស ១១១៣ - ១១៥០ )

  ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌ របស់ពិភពលោកចាប់តាំងពីថ្ងៃទី ០៧ កក្កដា ២០០៨ ដោយសេចក្តីសម្រេចរបស់អង្ការយូណេស្កូ នៅទីក្រុងកេប៊ិច ប្រទេស កាណាដា ។ ក្រៅអំពីប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅខេត្ត ព្រះវិហារ ក៏មាននូវប្រាសាទបុរាណជាច្រើនផ្សេងទៀតដែរដូចជា ៖

១.តំបន់ប្រាសាទកោះកេរ្តិ៍

    ឋិតក្នុងភូមិ ស្រយ៉ង់ជើង ឃុំ ស្រយ៉ង់ ស្រុក គូលែន ចម្ងាយ ៧២គ.ម ពីទីរួមខេត្តសៀមរាប និង ៤៩គ.ម ពីទីរួមខេត្ត ព្រះវិហារ តាមផ្លូវជាតិលេខ ២១១ សាងសង់ដោយព្រះបាតជ័យវរ្ម័នទី៦ ។ ប្រាសាទនានាដែលនៅតំបន់ប្រាសាទកោះកេរ្តិ៍មានដូចជា ប្រាសាទចិន ប្រាសាទ នាងខ្មៅ ប្រាសាទប្រាំ ប្រាសាទគុក ប្រាសាទប្រាង្គ ប្រាសាទក្រហម ជាដើម។

   ប្រាសាទកោះកេរ្តិ៍ ជាប្រាសាទដែលកសាងឡើងនៅសម័យអង្គរផងដែរ ប៉ុន្តែប្រាសាទនេះឋិតនៅភាគឧត្តរចម្ងាយជា ៧២គ.ម ពីទីក្រុងអង្គរ ក្នុងខេត្តព្រះវិហារ ។ ប្រាសាទនេះផងដែរជាស្នូលនៃរាជធានីខ្មែររវាងឆ្នាំ ៩២៨ និងឆ្នាំ ៩៤៤ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ និងបុត្ររបស់ទ្រង់ព្រះនាម ហស៌វរ្ម័ន ។ នៅក្រោយពេលដែលចក្រភពខ្មែរបានកើតឡើងនៅតំបន់អង្គរគឺក្រោយការកសាងរាជធានី ហរិហរាល័យ( រលួស ) ដោយព្រះបាទជ័យវរ្ម័នទី២ និងរាជធានី យសោធបុរៈ ( ភ្នំបាខែង ) ដោយព្រះបាទយសោវរ្ម័នទី១នោះព្រះបាទជ័យវរ្ម័នទី៤ ក៏បានរើរាជធានី កាន់តំបន់កោះកេរ្តិ៍ នៅចម្ងាយជិត ១០០គ.ម ភាគខាងជើងពីរាជធានីចាស់ក្រោមរជ្ជកាលរបស់ព្រះអង្គ ។ ការើមកតាំងនៅរាជធានីថ្មីនេះឯកសារខ្លះបានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៤ ជាស្តេចជ្រែករាជ្យ ហើយការកសាងសមិទ្ធិផលធំ ៗ គឺចង់បង្ហាញពីមហិទ្ធិរិទ្ធរបស់ព្រះអង្គ ហើយរើមកទីតាំងថ្មី នេះដែរទ្រង់ក៏បាននាំយកលិងត្រីភូវនេស្វរៈ មកជាមួយដោយសាងសង់ ប្រាសាទកោះកេរ្តិ៍ ដែលមានកម្ពស់៣៥មមាន៧ថ្នាក់ សម្រាប់តម្កល់លិង្គនេះ ។ ប្រាសាទនេះឬហៅថាប្រាសាទធំ ជាប្រភេទប្រាសាទភ្នំ មានព្រៃដុះជុំវិញ ដែលនៅលើកំពូលមានរូបចម្លាក់សត្វគ្រុឌធំៗ ជាច្រើនកំពុង សម្តែងឫទ្ធិ ទ្រនូវសិវលិង្គនេះ ។ ជណ្តើរឡើងទៅលើកំពូលប្រាសាទមានចំនួន ៥៥កាំ ដែលនៅជណ្តើរឡើងនេះមានប្រហោងធំល្មមធំចំនួន៣ ដែលបារាំងបានគាស់ឡើងដើម្បីចូលទៅក្នុងប្រាសាទរកគ្នាវាដែលបាត់ខ្លួននៅទីនោះ ។នៅជុំវិញប្រាសាទកោះកេរ្តិ៍ មានប្រាសាទជាច្រើនដែលមានប្រាសាទខ្លះត្រូវរងការខូចខាតយ៉ាងដំណំ ឯខ្លះទៀតគ្រាន់តែខួចខាតបន្តិចបន្តួច ។ សព្វថ្ងៃគេនៅឃើញមានប្រាសាទទាំងអស់ចំនួន ៩៦ប្រាសាទនៅតំបន់រាជធានីកោះកេរ្តិ៍ នេះ ។

២.ប្រាសាទបាកាន

    ឋិតក្នុងភូមិតាសែង ឃុំ រណសិរ្ស ស្រុក សង្គមថ្មី ចម្ងាយ ១០៥គ.ម ពីទីរួមខេត្តព្រះវិហារ កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី.. ។

៣.ប្រាសាទ នរាយណ៍

            សាងសង់ឡើងពីថ្មភក់ ព័ទ្ធដោយកំពែងថ្មបាយក្រៀម២ជាន់ ឋិតក្នុងភូមិ ក្រឡាពាល ឃុំ ព្រីងធំ ស្រុក ជាំក្សាន្ត ដែលមានចម្ងាយប្រមាណ ៣២គ.ម ពីទីរួមខេត្ត ។

៤.ប្រាសាទ នាគបួស មានទំហំ ៥០ម x ៥០ម  ឋិតក្នុងស្រុក ជាំក្សាន្ត ចម្ងាយ ៧៥គ.ម ពីទីរួមខេត្ត ។

៥.ប្រាសាទក្រពុំឈូក កសាងឡើងនៅសតវត្សទី១០ ចម្ងាយ ៤៥គ.ម ពីទីរួមខេត្តឋិតក្នុងឃុំ រំដោះ ស្រុក រវាង ។

៦.ប្រាសាទគោកបេង ឋិតក្នុងភូមិគោកបេង ឃុំ កំពង់ប្រណាក ស្រុក ត្បែងមានជ័យ នៅក្នុងបរិវេណវត្តប្រាសាទជ័យព្រឹក្ស ដែលជាស្នាដៃរបស់មេទ័ព តាមការបញ្ជារបស់ព្រះបាទជ័យវរ្ម័នទី... ។

   ខេត្តព្រះវិហារ ដែលជាប់ជាមួយព្រំដែនថៃ និងឡាវ ភាគខាងជើង ជាកន្លែងដែលមានប្រាសាទគួរឲ្យចាប់ចិត្តចំនួនបី ក្នុងសម័យអង្គរ គឺ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍និងប្រាសាទព្រះខ័ន កំពង់ស្វាយ ។ ទីនេះក៏ជាជម្រកសហគមន៍ ជាច្រើននៃជនជាតិកុលសម្ព័ន្ធតំបន់ភ្នំ ។

   កោះកេរ្មិ៍ ធ្លាប់ជារាជធានីរបស់ រាជាធិរាជស្តេចជ័យវរ្ម័នទី៤ ដែលបានកសាងទីក្រុងនេះក្នុងឆ្នាំ ៩២១ ។ ផ្នែកខ្លះនៃប្រាសាទត្រូវបានកប់បាត់ទៅក្នុងព្រៃដែលមិនអាចធ្វើដំណើរទៅបាន  ។ ប្រាសាទព្រះវិហារជាកន្លែងពិសេសបំផុតរបស់ខេត្តនេះ ។

    ប្រាសាទព្រះវិហាត្រូវបានកសាងឡើង ដើម្បីឧទ្ទិសជូនព្រះសិវៈ ហើយមានទីតាំងនៅលើគែមតំបន់ខ្ពង់រាបដែលគ្រប់គ្រងវាលរាបប្រទេសកម្ពុជា ។ ប្រាសាទនេះសាងឡើងដោយមានព្រះវិហារ ជាស៊េរីដែលភ្ជាប់គ្នាដោយ ប្រព័ន្ធនៃកម្រាលថ្ម និងជណ្តើរដែលមានបណ្តោយចំណោតជាង ៨០០ម និងមានកាលបរិច្ឆេទនៅពាក់កណ្តាលទីមួយនៃសតវត្សទី១១ ។ ទោះបីជាយ៉ាងណាសំណង់ប្រវត្តិសាស្ត្រនេះអាចមានតាំងពីសតវត្សទី៩ មកម្លេះនៅពេលដែលអាស្រមត្រូវបានរកឃើញ ។ កន្លែងនេះត្រូវបានរក្សាទុកពិសេសបំផុត ពិសេសដោយអាស្រ័យទៅតាមទីតាំងដាច់ស្រយាល មានភាពមិនធម្មតាមួយសម្រាប់គុណភាពនៃស្ថាបត្យកម្ម ដែលប្រើប្រាស់បរិស្ថានធម្មជាតិ និងតួនាទីសាសនា របស់ប្រាសាទក៏ដូចជាគុណភាពមិនធម្មតានៃការតុបតែងដោយចម្លាក់ថ្ម ។

    ស្ថាបត្យកម្មសំណង់តែមួយគត់នៃស៊េរី របស់ព្រះវិហារ ស៊េរីដែលភ្ជាប់គ្នាដោយប្រព័ន្ធនៃកម្រាលថ្ម និងជណ្តើរដែលមានបណ្តោយចំណោតជាង ៨០០ម ប្រសាទនេះជាស្នាដៃឯកពិសេសមួយរបស់ស្ថាបត្យកម្មខែ្មរ តាមរយៈប្លង់ ការតុបតែង និងទំនាក់ទំនងរវាងបរិស្ថានទស្សនីយភាព ទេសភាព ពិតជាមានភាពបរិសុទ្ធទាំងក្នុងប្លង់ និងភាពលម្អិតនៃការតុបតែង ។

    ព្រះខ័នកំពង់ស្វាយ ត្រូវបានគេស្គាល់ថាប្រាសាទ បាកាន ជាសំណង់មានមាត្រដ្ឋាន ធំសម្បើម បំផុតដែលមានទីតាំងនៅជ្រុង និរតីនៃខេត្តព្រះវិហារ ។ ប្រាសាទនេះគ្របដណ្តប់លើផ្ទៃដី ៤ដងធំជាង ប្រាសាទអង្គរវត្តដែលមាន បារាយណ៍ ប្រវែង ៣គ.ម និងមានប៉មប្រាសាទជាច្រើន ឬប្រាសាទនៅក្នុងបរិវេណនោះ ។ ប្រាសាទនេះពុំត្រូវបានគេស្គាល់ច្បាស់ទេ និងកម្រមានគេទៅទស្សនាណាស់ ហើយប្រាសាទនេះត្រូវទទួលរងការលួចប្លន់យ៉ាងខ្លាំងប៉ុន្មានឆ្នាំកន្លងមក ។

    តាមរយៈការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វ័យឆ្លាត និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីនិងប្រកាសជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០០៨ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World