ខេត្ត ព្រៃវែង

ខេត្តព្រៃវែង:មានរមណីដ្ឋាន ២កន្លែងគឺ

១.រមណីយដ្ឋនបារាយណ៍អណ្តែត មានចម្ងាយ ៣គ.ម ពីទីរួមខេត្ត ឋិតក្នុងឃុំបារាយណ៍ ។

២.រមណីយដ្ឋានបាភ្នំ ឋិតក្នុងឃុំ ឈើកាច ស្រុក បាភ្នំ ខេត្តព្រៃវែង ចម្ងាយ ៧៨គ.មពីភ្នំពេញ ។

    ព្រៃវែងជាខេត្តមួយឋិតនៅចម្ងាយប្រមាណ ៩០គ.ម ពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ ១ ។ ទឹកដីដ៏បរមបូរាណនេះ បានបន្សល់ទុកនូវប្រវត្តិអបិយជំនឿខ្មែរជាច្រើនរហូតមកដល់បច្ចុប្បន្ន ដែលប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿខ្លាំង នៅតាមទីកន្លែងមួយចំនួនជាហេតុនាំឲ្យពួកគេតែងតែប្រារព្ធនូវពិធីផ្សេង ៗ ដើម្បីបួងសួងសុំសេចក្តីសុខ ពីម្ចាស់ទឹកម្ចាស់ដី អ្នកតា សច្ចំជាដើម ។

     វាមិនមែនជារឿងចម្លែងនោះទេសម្រាប់អ្នកស្រុកព្រៃវែង ក្នុងការធ្វើពិធីផ្សេងៗគោរពថ្វាយដល់អ្នកតា ដែលគេជឿថាជាអ្នកចាំថែរក្សាពួកគេ ថែរក្សាទឹកដីភូមិស្រុក ឲ្យនៅគង់វង្សរីកចម្រើនមានសេចក្តីសុខ ។ ពិធីឡើងអ្នកតា គេ តែងធ្វើឡើងនៅមុនឳកាសបុណ្យចូលឆ្នាំខ្មែរ ដោយមានរៀបចំយ៉ាងអឹកធឹក ។ ពិធីនេះគេធ្វើដើម្បីយាងអ្នកតាទៅកាន់ ទីគួរទីសមរម្យ ដោយហែចេញពីតំបន់បារាយណ៍អណ្តែត ឆ្ពោះទៅកាន់ស្រុកបាភ្នំ ។ បារាយណ៍អណ្តែតជាទីតាំង ដែលអ្នកស្រុកជឿថាជាតំបន់សក្តិសិទ្ធប្រជុំដោយអ្នកតាតួចធំ ព្រោះទីនោះជាទីទួលរាបស្មើមានដើមឈើធំៗចោលម្លប់ ត្រឈឹងត្រឈៃ ។ តំបន់នេះឋិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកព្រៃវែង ចម្ងាយ ៣គ.ម ពីទីរួមខេត្តព្រៃវែង ដែលប្រជាពលរដ្ឋ ចូលចិត្តទៅបួងសួងស្បថស្បែរនៅទីនោះ មិនតែប៉ុណ្ណោះគេតែងលេងភ្លេងពិណពាទ្យថ្វាយអារក្ស អ្នកតា សុំសេចក្តីសុខ និងសុំទឹកភ្លៀងដើម្បីធ្វើស្រែចំការ នៅរៀងរាល់ថ្ងៃសិលឬថ្ងៃបុណ្យទាន ផ្សេង ៗ ។ បាភ្នំ ឋិតក្នុងឃុំ ឈើកាច់ ស្រុក បាភ្នំ ចម្ងាយ ៤៥គ.ម ពីទីរួមខេត្ត ព្រៃវែង ជារាជធានីបុរាណ ដំបូងគេបង្អស់របស់ខ្មែរ ។ បាភ្នាំក៏ជា រមណីយដ្ឋានមួយផងដែររបស់ខេត្តព្រៃវែង ដែលមានភ្នំនៅក្បែរៗគ្នា គឺភ្នំល្អាង ភ្នំធំ ភ្នំបញ្ជារ និងភ្នំសំពៅ ។ នៅទីនោះមានទេសភាពល្អ ជាពិសេសទេសភាពពីលើកំពូលភ្នំ ដែលអ្នកស្រុក ភ្ញៀវទេសចរនានាចូលចិត្តទៅកម្សាន្តផង និងដើម្បីបួងសួងសុំសេចក្តីសុខផង នៅពេលមានពិធីបុណ្យទានផ្សេង ៗ ។

   ក្នុងខេត្តព្រៃវែងនេះមានរមណីយដ្ឋានជាច្រើនកន្លែង សម្រាប់ប្រជាជនខ្មែរយើងគោរពបូជា និងជួបជុំគ្នា លេងល្បែងប្រជាប្រិយខ្មែរ នៅរដូវបុណ្យ ចូលឆ្នាំ ។ អ្នកដែលទៅលេងកន្លែងទាំងអស់នោះ ភាគច្រើនជាជនជាតិខ្មែរ ពុំសូវមានបរទេសទេ ។ ខេត្តព្រៃវែងជាខេត្តតូច ប៉ុន្តពោរពេញទៅដោយកសិកម្ម ។ ខេត្តនេះមានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្តានុពល ។ ឈ្មោះព្រៃវែងនេះមានន័យថា ព្រៃឈើដ៏វែងប៉ុន្តែមិនមានព្រៃឈើនេះទៀតឡើយ ព្រោះព្រៃឈើភាគច្រើនត្រូវបានកាប់ជាច្រើនឆ្នាំមកហើយ ។

    សម្រាប់ទេសចរណ៍ មិនមានកន្លែងច្រើនទេ ដែលត្រូវទៅទស្សនា ។ ទោះបីជាយ៉ាងណា អំឡុងមុនសម័យអង្គរ ទីនេះប្រហែលជាតំបន់ដែលមានប្រជាជនរស់នៅច្រើននៅក្នុងប្រទេស ។ អាចណាចក្រមួយក្នុងចំណោម អាណាចក្រមុនសម័យអង្គរមានទីតាំងនៅតំបន់ជុំវិញបាភ្នំ ។ខេត្តនេះក៏ជាផ្លូវសម្រាប់ឈប់សម្រាក ទៅកំពង់ចាម ឬ ទៅប្រទេសវៀតណាម ។ ក្រុងនេះក៏រក្សាទុកអគារ សម័យអាណានិគមមួយចំនួន ជាភស្តុតាង ថាជាមជ្ឈមណ្ឌលដ៏សំខាន់ពីអតីតកាល ។ ខេត្តនេះមានប្រាសាទ ខ្លះៗដែរ ។ ប្រាសាទចុងស្រុកក៏ប្រហែលជាអាចទៅទស្សនាបាន ។ ម៉្យាងវិញទៀតក៏មានរមណីយដ្ឋានបាភ្នំ បារាយណ៍អណ្តែត និងវាលប្រាំងដែលអាចសម្រាកបាន ។ ដូចជាខេត្តស្វាយរៀងដែរ ខេត្តនេះក៏មាននៅក្នុងផែនទីរបស់ទេសចរ អ្នកស្ពាយកាបូបពីក្រោយដើរទទួលបានប្រយោជន៍ពីខេត្តដ៏ស្ងប់ស្ងាត់នេះ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World