ខេត្ត រតនៈគិរី

ខេត្តរតនៈគិរី :មានរមណីយដ្ឋាន ៥កន្លែងគឺ

១.រមណីយដ្ឋានបឹងយក្សឡោម  មានចម្ងាយ ៥គ.ម ពីក្រុង បានលុង ក្នុងឃុំយក្សឡោម  ស្រុក បានលុង ខេត្ត រតនៈគិរី ។

២.រមណីយដ្ឋាន ទឹកធ្លាក់កាចាញ មានចម្ងាយ ៦គ.ម ពីក្រុង បានលុង ។

៣.រមណីយដ្ឋានទឹកធ្លាក់កាទៀង មានចម្ងាយ ៧គ.ម ពីក្រុង បានលុង ។

៤.រមណីយដ្ឋានទឹកធ្លាក់ចាអ៊ីង មានចម្ងាយ ២គ.ម ពីក្រុង បានលុង ។

៥.រមណីយដ្ឋានវាលរំប្លង់ ស្ថិតនៅឃុំ អូរជ្រុំ ស្រុក អូរជ្រុំ ខេត្ត រតនៈគិរី ។

   ខេត្តរតនៈគិរី ស្ថិតនៅភូមិភាគ ឦសាន នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសឡាវនៅភាគខាងជើង ភាគខាងកើតជាប់និងប្រទេសវៀតណាម ខាងត្បូងជាប់នឹងខេត្ត មណ្ឌលគិរី និងជាប់និងខេត្តស្ទឹងត្រែង  នៅភាគខាងលិច ។ ខេត្តនេះសម្បូរទៅដោយជនជាតិភាគតិចរស់នៅ ប្រមាណជា ៨០% ពួកគេរស់នៅដោយប្រកបរបរកសិកម្ម បរបាញ់នឹងរកអនុផលព្រៃឈើជាដើម ។ ខេត្តនេះជាតំបន់ភ្នំដែលមានព្រៃឈើក្រាស់ ៗ សម្បូរសត្វព្រៃ និងតំបន់ទេសចរធម្មជាតិដូចជា ទឹកធ្លាក់ បឹងធម្មជាតិ ភូមិជនជាតិភាគតិច . . . ។ ខេត្តនេះផងដែរ គឺជាតំបន់កងទ័ពពិសេសរបស់ពួកខ្មែរក្រហម ជាកន្លែង ដែលពួកគេប្រមូលផ្តុំគ្នា បង្កើតកងទ័ពប្រឆាំងរដ្ឋាភិបាលនាជំនាន់នោះ ( ភូមិភាគ ឦសាន ) ។ បើគេចង់ធ្វើដំណើរទៅកំសាន្តជាមួយធម្មជាតិនៅក្នុងខេត្តនេះ គេត្រូវចំណាយពេលប្រមាណជាជិតមួយថ្ងៃ ដើម្បីធ្វើដំណើរលើ កំណាត់ផ្លូវដែលមានចម្ងាយ ៥៨៨គ.ម ពីទីក្រុងភ្នំពេញ ។ទេសភាពដែលដុះនៅតាមដងផ្លូវឆ្ពោះទៅកាន់ទីរួមខេត្ត រតនៈគិរី ពិតជាមនោរម្យក្រៃលែងដល់អ្នកទេសចរឲ្យភ្លេចអស់នូវការនឿយហត់ ។ បានលុង គឺជាឈ្មោះស្រុកមួយ ក្នុងខេត្តនេះ ហើយក៏ជាទីរួមខេត្តនេះផងដែរ ។ បន្ទាប់ពីធ្វើដំណើរដល់ទីរួមខេត្តដ៏ប្រណីតនេះទេសចរអាចបន្តដំណើរគ្រប់ទីកន្លែងទៅកាន់តំបន់កំសាន្តនានា នៅក្នុងខេត្ត ។

១.តំបន់ទឹកធ្លាក់កាចាញ

     ឋិតក្នុងឃុំ កាចាញ ស្រុក បានលុង ចម្ងាយ ៦គ.ម ពីទីរួមខេត្ត ។ ឈ្មោះនៃទឹកជ្រោះនេះគឺហៅតាមជនជាតិ ជនជាតិគ្រឹង ដែលរស់នៅតំបន់នោះ ។ ទឹកជ្រោះកម្ពស់ប្រមាណ១២ម ប្រកបដោយផ្ទាំងថ្មដាធំ ៗ ជាជញ្ជាំងអាចឲ្យទេសចរឈរសម្រាកនៅពីក្រោមទឹកជ្រោះបានយ៉ាងងាយ ។ បាតជ្រោះត្រជាក់ស្រឹបដល់ឆ្អឹងខ្នង អាចឲ្យទេសចរ ចុះទៅងួតទឹកនៅទីនោះ ដោយឆ្លងកាត់ជណ្តើរឈើមួយ ដែលគេធ្វើសម្រាប់ចុះទៅបាតជ្រោះ ។

២.បឹងយក្សឡោម

  បឹងធម្មជាតិនេះបានសម្ងំនៅកណ្តាលដងព្រៃស្ងាត់នាស្រុក បានលុង ឃុំយក្សឡោម  ដែលមានចម្ងាយប្រមាណ ៥គ.ម ពីទីរួមខេត្ត ។ បឹងនេះមានសណ្ឋានមូលដែលមានអង្កត់ផ្ចិត ៨០០ម និងជម្រៅ ៤៨ម មានទឹកថ្លាឈ្វេង ត្រជាក់ស្រឹប ជាហេតុធ្វើអ្នកដែលទៅកំសាន្តចូលចិត្តងួតទឹកលេង នៅទីនោះ ។ តំបន់នេះផងដែរ គឺជាកន្លែងសក្ការបូជា របស់ពួកជនជាតិភាគតិច ដែលរស់នៅជុំវិញទីនោះ ដែលនៅជិតនោះគេឃើញមានសំណង់ផ្ទះ កូនកម្លោះ និងកូនក្រមុំ របស់ជនជាតិភាគតិចមួយកន្លែងដែលបន្សល់ទុកនៅទីនោះ ។

៣.ទឹកជ្រោះចាអ៊ុង

    ដើម្បីទៅដល់ទីនោះគេត្រូវធ្វើដំណើរចម្ងាយប្រមាណ ២គ.ម ពីទីរួមខេត្ត ឆ្ពោះទៅតាមផ្លូវមកស្ទឹងត្រែងវិញ រួចបត់ចូលតាមផ្លូវលំតូចមួយល្មមឡានចូលចុះ ​ ចម្ងាយ ៦គ.មក្នុងឃុំ ចាអ៊ុង ស្រុក អូរជុំ ។ តំបន់នោះក៏ជាទឹកដីដែលជនជាតិគ្រឹងរស់នៅផងដែរ ។ គេអាចធ្វើដំណើរទស្សនាពីជីវភាពរស់នៅរបស់ជនជាតិគ្រឹង ទាំងនោះគេក៏អាចធ្វើការសន្ទនាពិភាក្សាជាមួយពួកជនជាតិគ្រឹងដែលចេះនិយាយភាសាខ្មែរបាន ព្រោះជនជាតិនេះមានភាពរាក់ទាក់ជាមួយទេសចរណាស់ ។

៤.ភូមិជនជាតិគ្រឹងអូរជុំ

    គេទៅទីនោះដើម្បីទស្សនាការសំដែងសិល្បៈវប្បធម៌ ប្រពៃណី របស់ជនជាតិគ្រឹងដែលរស់នៅទីនោះជាសហគមន៍ ។ ពួកគេរស់នៅពឹងផ្អែកកសិកម្ម ដាំដុះ និងប្រមាញ់ ។ពួកគេចេះជួញដូរ ដោយប្រមូល យកកសិផល ដែលគេផលិតបានដូចជា ស្រូវ ពោត សណ្តែក សាច់សត្វ ស្បែកសត្វជាដើម មកលក់នៅទីរួមខេត្ត បានលុង ។

៥.លំផាត់

   លំផាត់ ជាតំបន់ដែលមានខ្យល់អាកាសបរិសុទ្ធ មានស្ទឹង មានទន្លេ ដែលហូរមកពីទន្លេស្រែពក ផ្តល់ទឹក មិនចេះរីងស្ងួត និងអាចឲ្យទេសចរ ងូតទឹកកម្សាន្តបាន ដោយមានជណ្តើរថ្មអាចចុះដល់មាត់ទឹកយ៉ាងងាយ ។ ក្រៅពីតំបន់កម្សាន្តទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើនេះ ខេត្តរតនគិរីនៅមានតំបន់ដ៏គួរឲ្យទាក់ទាញជាច្រើនកន្លែងផ្សេងទៀតដូចជា តំបន់ទឹកធ្លាក់ ៧ជាន់ ទឹកជ្រោះអូរយ៉ាដាវ ឋិតក្នុងស្រុក អូរយ៉ាដាវ​ តំបន់វារីអគ្គិសនី ស្រុក អូរជុំ ជាដើម ។

    រតនៈគិរី គឺជាខេត្ត តំបន់ភ្នំព្រំដែន ភាគខាងជើងប្រទេសកម្ពុជា ជាប់ព្រំប្រទល់ជាមួយប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងត្បូងជាប់ជាមួយខេត្ត មណ្ឌគិរីនិងខាងលិចជាប់មួយខេត្ត ស្ទឹងត្រែង ។ ខេត្តនេះលាតសន្ធឹងពីតំបន់ជួរភ្នំអណ្ណាមភាគខាងជើង កាត់តំបន់ខ្ពង់រាបរវាងទន្លេសាន និង ទន្លេស្រែពក ។ វាលស្រែចំការជាសម្រស់ធម្មជាតិ របស់ខេត្ត និងមានជនជាតិផ្សេងៗ គ្នាជាច្រើន ហើយរតនៈគិរី ពោរពេញទៅដោយសម្បត្តិធម្មជាតិ និងវប្បធម៌ ដែលកំពុងរង់ចាំការស្វែងរក ។ ទីក្រុងរបស់ខេត្តនេះគឺ ក្រុងបានលុង 

   រតនៈគិរីមាន ទេសភាពស្អាតបំផុតនៅក្នុង តំបន់ដែលផ្តល់ជូន និងជាតំបន់នៃជនជាតិភាគតិចតំបន់ភ្នំមួយ ចំនួន ។ ក្នុងចំណោមកន្លែងវិចិត្រកម្មធម្មជាតិ ខេត្តនេះមានដូចជាបឹងបន្ទុះភ្នំភ្លើងយក្សឡោម ទឹកជ្រោះដ៏ស្អាតមិនគួរឲ្យជឿ រ៉ែត្បូង និងព្រៃឈើដ៏ក្រាស់ ជាមួយពពួកសត្វ និងរុក្ខជាតិ ក្រៅស្រុក មួយចំនួន ។ ផ្ទុយទៅនឹងភាពស្តុកស្តមសម័យទំនើបខេត្តនេះនៅតែខេត្តដែលមិនមានគេសូវទៅដល់ព្រោះភាគច្រើននៃប្រជាជន ខេត្ត រតនៈគិរីជាប្រជាជននៃកុលសម្ព័ន្ធជនជាតិភាគតិច ដែលរស់នៅយ៉ាងសុខដុមជាមួយធម្មជាតិ ។ ភ្ញៀវទេសចរភាគច្រើននៅខេត្តនេះ ជ្រើសរើស ការស្នាក់នៅទីក្រុង បានលុង រៀបចំទៅទស្សនាភូមិលើ និងកន្លែងបែបធម្មជាតិ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World